ការប្រឡងបាក់ឌុបរសៀលថ្ងៃទី១នេះ នៅខេត្តក្រចេះ ទោះមានភ្លៀងធ្លាក់នៅតំបន់ខ្លះតែការប្រឡងនៅធម្មតា
ភ្នំពេញ៖ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង៖២៨សីហា នារសៀលទី១នៃដំណើរការសំណេរនេះ មានភ្លៀងធ្លាក់នៅខេត្តក្រចេះ ។ទោះបីយ៉ាងណាក៏ដោយក៏បេក្ខជនប្រឡង នៅតែបន្តធ្វើដំណើរចូលទៅប្រឡងជាធម្មតា។នេះបើតាមការបញ្ជាក់ពីក្រសួងអប់រំ យុវជន និងកីឡា។
សម្រាប់រសៀលថ្ងៃទី១ នៃដំណើរការសំណេរមាន៖ វិញ្ញាសាគីមីវិទ្យា ភាសាបរទេស (ថ្នាក់វិទ្យាសាស្រ្ត) និងភូមិវិទ្យា ភាសាបរទេស (ថ្នាក់វិទ្យាសាស្ត្រសង្គម) ដែលប្រព្រឹត្តទៅពីម៉ោង ១៤:០០ ដល់ម៉ោង ១៧:០០។
សូមជម្រាបថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឬបាក់ឌុប សម័យប្រឡង៖ ២៨ សីហា ២០២៥ មានបេក្ខជនចុះឈ្មោះប្រឡងសរុបចំនួន ១៤៦ ៧២០ នាក់ (ស្រី ៨១ ៤៤២ នាក់) ក្នុងនោះបេក្ខជនថ្នាក់វិទ្យាសាស្ត្រ មានចំនួន ៤០ ៦៧៨ នាក់ (ស្រី ២៤ ៥១៩ នាក់) បេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គមមានចំនួន ១០៦ ០៤២ នាក់ (ស្រី ៥៦ ៩២៣ នាក់)។
ក្រសួងអប់រំគ្រោងនឹងប្រកាសលទ្ធផលប្រឡងនៅថ្ងៃទី២០ ខែកញ្ញាសម្រាប់រាជធានី ខេត្តទូទាំងប្រទេស ដោយមានផ្សាយនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងផងដែរ៕





ដោយ៖ម៉ាដេប៉ូ