សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យគណៈប្រតិភូសភាសហរដ្ឋអាម៉េរិកចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យគណៈប្រតិភូសភាសហរដ្ឋអាម៉េរិក ដឹកនាំដោយលោកជំទាវ Beth Van Duyne សមាជិកសភា មកពីគណបក្សសាធារណរដ្ឋ នៃសហរដ្ឋអាម៉េរិក និងគណៈប្រតិភូអមដំណើរ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព រាជធានីភ្នំពេញ នារសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ ។
សូមជម្រាបថា លោកជំទាវ បេត វ៉ាន់ដាញ បានបញ្ជាក់ពីគោលបំណងដំណើរទស្សនកិច្ច មកកាន់កម្ពុជា នាពេលនេះ ដើម្បីលើកកម្ពស់ចំណងមិត្តភាព កិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំបន្ថែមទៀតលើគ្រប់វិស័យ មានទាំងសេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ បច្ចេកវិទ្យា សុខសន្តិភាពជាដើម។
មុនមកបំពេញទស្សនកិច្ចនៅកម្ពុជា លោកជំទាវ ក៏បានបំពេញទស្សនកិច្ចនៅប្រទេសថៃផងដែរ ៕
អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ






ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។