អភិបាលខេត្តក្រចេះលើកទឹកចិត្តបេក្ខជនប្រឡងបាក់ឌុប ត្រូវប្រកាន់ខ្ជាប់នូវវិន័យនិងត្រូវខិតខំឱ្យអស់ពីសមត្ថភាព

ក្រចេះ៖ក៏ដូចជាខេត្តដទៃដែរ ចាប់តាំងពីព្រឹកព្រលឹមនៅខេត្តក្រចេះបើកដំណើរការប្រឡង សញ្ញាបត្រមធ្យមសិក្សា​ទុតិយភូមិ ឬ បាក់ឌុប ឆ្នាំ២០២៥-២០២៦។

ក្នុងឱកាសអញ្ជើញចូលរួមបើកវិញ្ញាសាសំណេរកាលពីព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ អភិបាលខេត្តក្រចេះ ឯកឧត្តម វ៉ា ថន បានលើកទឹកចិត្តបេក្ខជនប្រឡងទាំងអស់ ត្រូវយកចិត្តទុកដាក់ខិតខំធ្វើឱ្យបានល្អ និងត្រឹមត្រូវ​នូវវិញ្ញាសានីមួយៗឱ្យអស់ពីសមត្ថភាព ។ត្រូវគោរពឱ្យបានខ្ជាប់ខ្ជួននូវបទប្បញ្ញត្តិ និងបទបញ្ជាផ្ទៃក្នុងនៃការប្រឡង។ មិនត្រូវបង្កការរំខាននៅក្នុងបន្ទប់ ឬក៏លួចលាក់សំណៅមេរៀន។

យោងរបាយការណ៍របស់មន្ទីរអប់រំ យុវជន និងកីឡាខេត្តក្រចេះ បានបង្ហាញថា ខេត្តក្រចេះមានមណ្ឌលប្រឡងចំនួន ៥មណ្ឌល គឺមណ្ឌលវិទ្យាសាស្ត្រចំនួន២ និងមណ្ឌលវិទ្យាសាស្ត្រសង្គមចំនួន៣ ស្មើនឹង១០៦ បន្ទប់ ។មានបេក្ខជន​សរុប ២.៦១៧នាក់( ស្រី ១.៤៥៦នាក់) ក្នុងនោះបេក្ខជនស្វ័យរិន ២៩១នាក់ (ស្រី ១៤៦នាក់)។ ថ្នាក់វិទ្យា​សាស្ត្រ​មានបេក្ខជនសរុបចំនួន ៩១៤នាក់ (ស្រី៥៥៣នាក់) និងថ្នាក់វិទ្យាសាស្ត្រសង្គមបេក្ខជន សរុប១.៧០៣នាក់( ស្រី ៩០៣នាក់)។គណៈមេប្រយោគចំនួន ៣៥៥នាក់ (ស្រី១៤៦នាក់) ៕

ដោយ៖ឡុង សំបូរ

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner