ប្រឡងបាក់ឌុបឆ្នាំនេះខេត្តសៀមរាប មានបេក្ខជនមកពីខេត្តឧត្តរមានជ័យចូលរួម
សៀមរាប៖ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឬបាក់ឌុប សម័យប្រឡង៖២៨សីហា២០២៥នៅខេត្តសៀមរាបបានប្រព្រឹត្តទៅដោយរលូន និងក្រោមការត្រួតពិនិត្យពីក្រុមអ្នកសង្កេតការណ៍មកពីអង្គភាពប្រឆាំងអំពើពុករលួយផង។

មុនដំណើរការប្រឡងនៅមណ្ឌលប្រឡងវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសពួក ស្រុកពួក ខេត្តសៀមរាប
ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប និងឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យបាន
បង្ហាញវត្តមានរួមគ្នានៅទីនោះ។ការណ៍នេះក៏ព្រោះតែ ដោយសារការប្រយុទ្ធរវាងកងទ័ពកម្ពុជា ទប់ទល់នឹងការឈ្លាន
ពានពីទាហានថៃបានធ្វើខេត្តឧត្តរមានជ័យជួបនឹងការជម្លៀសប្រជាពលរដ្ឋមកមណ្ឌលសុវត្ថិភាពជាហេតុធ្វើឱ្យក្រសួងអប់រំ យុវជន និងកីឡាសម្រេចយកសាលារៀនចំនួន២នៃខេត្តសៀមរាបដែលជាខេត្តជាប់ធ្វើជាមណ្ឌលប្រឡងចំនួន៣សម្រាប់សិស្សមកពីខេត្តឧត្តរមានជ័យ ដែលមានបេក្ខជនចំនួន ១.៧៧២នាក់ (ស្រី១.០១២នាក់)។សាលាទាំង២ដែលរៀបចំជា៣មណ្ឌលនេះមាន៖សាលាបឋមសិក្សាទៀ បាញ់ គំរូ និងវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសពួក ក្នុងស្រុកពួក ។

ដោយឡែកសម្រាប់ខេត្តសៀមរាបឆ្នាំ២០២៥នេះ មានមណ្ឌលប្រឡងចំនួន១៦ មណ្ឌល ស្មើ៤៤៩ បន្ទប់។ មានបេក្ខជនប្រឡងសរុបចំនួន ១១.១៦២នាក់ (ស្រី ៦.៥១៤នាក់) ។
ទាំងអភិបាលខេត្តសៀមរាប និងខេត្តឧត្តរមានជ័យរំពឹងថា លទ្ធផលសំណេរនៃបេក្ខជនខេត្តទាំងពីរនឹងទទួលបាន
លទ្ធផលល្អ ខណៈខេត្តសៀមរាបសម័យប្រឡងឆ្នាំ២០២៤សិស្សទទួលបាននិទ្ទេសអេចំនួនជាង២០០នាក់ និងខេត្ត
ឧត្តរមានជ័យចំនួន៨នាក់៕
ដោយ៖ប៊ុន រដ្ឋា

