ធ្លាក់ F-16 ប៉ូឡូញ ស្លាប់អ្នកបើកបរ

វ៉ាសូវី ៖ យន្តហោះចម្បាំង F-16 របស់ប៉ូឡូញបានធ្លាក់ បណ្ដាលឱ្យអ្នកបើកបាត់បង់ជីវិត។

អ្នកនាំពាក្យរដ្ឋាភិបាល បាននិយាយថា យន្តហោះចម្បាំង F-16 បានធ្លាក់ កាលពីថ្ងៃព្រហស្បតិ៍ ខណៈពេលកំពុងរៀបចំ សម្រាប់ការតាំងពិព័រណ៍ផ្លូវអាកាស នៅកណ្តាលទីក្រុង Radom ដោយបានសម្លាប់ អ្នកបើកយន្តហោះ។

លោក Adam Szlapka បានសរសេរ នៅលើបណ្តាញសង្គម X ថា «សោកនាដកម្មនៅ Radom ក្នុងអំឡុងពេលរៀបចំសម្រាប់ការបង្ហាញផ្លូវអាកាស នោះ គឺ យន្តហោះ F-16 បានធ្លាក់។ ជាអកុសល អ្នកបើកយន្តហោះ បានស្លាប់»។

លោក បន្ថែមថា រដ្ឋមន្ត្រីការពារជាតិ បានធ្វើដំណើរ ទៅកាន់កន្លែងគ្រោះថ្នាក់ ភ្លាមៗ ដើម្បីពិនិត្យជាក់ស្តែង។ យោងតាមសេចក្តីថ្លែងការណ៍របស់យោធាប៉ូឡូញ បានឲ្យដឹងថា គ្មាននរណាម្នាក់នៅលើដី បានរងរបួស ឬ ស្លាប់ នៅក្នុងការធ្លាក់យន្តហោះ នោះទេ។

វីដេអូដែលផ្សព្វផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយប៉ូឡូញ បានបង្ហាញឱ្យឃើញយន្តហោះនេះ ធ្វើសមយុទ្ធកាយសម្ព័ន្ធ មុនពេលធ្លាក់ លើផ្លូវរត់ បណ្តាលឲ្យមានភ្លើងឆាបឆេះ។

ប៉ូឡូញ គ្រោងនឹងរៀបចំកម្មវិធី Radom air show នៅចុងសប្តាហ៍នេះ នៅលើទីតាំង ដែលមានចម្ងាយប្រហែល 100 គីឡូម៉ែត្រ ភាគខាងត្បូងនៃទីក្រុង Warsaw៕

ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner