ឯកឧត្តម ឌិត ទីណា ដឹកនាំក្រុមការងារចុះសួរសុខទុក្ខ បងប្អូនភៀសខ្លួន ១២គ្រួសារ នៅខេត្តបន្ទាយមានជ័យ
អត្ថបទដោយ៖
ទាវ សារៈមុនី
(ខេត្តបន្ទាយមានជ័យ)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អមដំណើរដោយ ឯកឧត្តម អ៊ុ រាត្រី គណៈអភិបាលខេត្ត និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ បានអញ្ជើញចុះសួរសុខទុក្ខពុកម៉ែបងប្អូនភៀសខ្លួនដោយសារកងទ័ពថៃចូលមករាយបន្លាលួស ចំនួន ១២គ្រួសារនៅភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
ឯកឧត្តមប្រធានក្រុមការងារ សូមឱ្យពុកម៉ែបងប្អូនប្រជាពលរដ្ឋរក្សាភាពអត់ធ្មត់ ហើយទុកចិត្តលើកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការរក្សាបទឈប់បាញ់ និងការដោះស្រាយបញ្ហាដោយសន្តិវិធី ដើម្បីឱ្យពុកម៉ែបងប្អូនអាចវិលត្រឡប់ទៅគេហដ្ឋានវិញ៕
ប្រភព ៖ ក្រសួងកសិកម្ម




ទាវ សារៈមុនី
ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕