ក្រុមអ្នកសារព័ត៌មានមកពីតំបន់អាស៉ី ចុះយកព័ត៌មានដោយផ្ទាល់នៅទីតាំងជំរំភៀសសឹក វត្តពោធិ៍ ៥០០០ដើម

ព្រះវិហារ៖កាលពីរសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ក្រុមអ្នកសារព័ត៌មានមកពីប្រទេសចិន សិង្ហបុរី ឥណ្ឌូនេស៉ី ម៉ាឡេស៉ី វៀតណាម ព្រមទាំងអ្នកសារព័ត៌មានកម្ពុជា ជាច្រើននាក់ បានធ្វើដំណើររាប់រយគីឡូម៉ែត្រ ចុះមកពិនិត្យ និងធ្វើបទសម្ភាសជាមួយអាជ្ញាធរ ខេត្តព្រះវិហារ និងប្រជាពលរដ្ឋខ្មែរដែលភៀសសឹកដោយសារជម្លោះព្រំដែនកម្ពុជា និងថៃ។

ពិធីនេះសម្របសម្រួលដោយក្រសួងព័ត៌មាន តាមរយៈសិក្ខាសាលាថ្នាក់តំបន់ស្តីពី «ការគ្រប់គ្រងសុវត្ថិភាព និងហានិភ័យក្នុងការរាយការណ៍ស្តីពីជម្លោះ» (Safety and Risk Management Conflict Reporting) ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣១ ខែសីហា។

សិក្ខាសាលាអ្នកសារព័ត៌មានបានស្វែងយល់មួយកម្រិតបន្ថែមទៀតពីការរាយកាណ៍ក្នុងស្ថានភាពតានតឹង និងជម្លោះព្រំដែន។ ក្នុងនោះអ្នកសារព័ត៌មានក្នុងតំបន់ក៏បានចែករំលែកបទពិសោធន៍ និងការអនុវត្តល្អៗទៅវិញទៅមក។

គួរបញ្ជាក់ផងដែរថា បន្ទាប់ពីសិក្ខាសាលានាព្រឹកថ្ងៃទី២៨ ខែសីហា អ្នកសារព័ត៌មាននឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ទីតាំងសំខាន់ៗដែលរងផលប៉ះពាល់ដោយជម្លោះពីមុនព្រំដែន នៅព្រះវិហារ អ្នកសារព័ត៌មានបានទៅទស្សនាកន្លែងស្នាក់នៅបណ្តោះអាសន្នក្នុងវត្តពោធិ៍៥០០០ និងតំបន់ផ្សេងៗទៀតដែលរងផលប៉ះពាល់ដោយការប៉ះទង្គិចកាលពីអតីតកាល។

នៅខេត្តឧត្តរមានជ័យ អ្នកសារព័ត៌មាននឹងធ្វើទស្សនកិច្ចទីតាំងដែលរងផលប៉ះពាល់ដោយគ្រាប់បែកចង្កោមទម្លាក់ពីលើយន្តហោះនៅភូមិស្រែ ឃុំកូនគ្រៀល និងទីតាំងដែលរងផលប៉ះពាល់ដោយគ្រាប់បែក MK-84 នៅក្នុងភូមិថ្មដូន ឃុំគោកមន ស្រុកបន្ទាយអំពិល។ អ្នកសារព័ត៌មានក៏នឹងទៅទស្សនាមណ្ឌលសុខភាពតាមាន់សែនជ័យ ស្ថានីយប្រេងឥន្ធនៈដែលខូចខាត វត្តតាមាន់សែនជ័យ សាលាបឋមសិក្សាតាមន្តសែនជ័យ និងទីជម្រកបណ្តោះអាសន្នវត្តធម្មកំបោរ។

នៅខេត្តបន្ទាយមានជ័យ អ្នកចូលរួមនឹងធ្វើដំណើរទៅកាន់ឃុំអូរបីជាន់ រួមទាំងភូមិព្រៃចាន់ និងភូមិជោគជ័យ ជាកន្លែងដែលកងកម្លាំងថៃ បានដំឡើងលួសបន្លា នៅជិតផ្ទះប្រជាពលរដ្ឋកម្ពុជាជាច្រើន៕

ដោយ: ង៉ាន ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner