រដ្ឋមន្រ្តីក្រសួងកសិកម្ម អញ្ជើញចុះពិនិត្យការច្រូត និងប្រមូលទិញស្រូវ នៅខេត្តបាត់ដំបង
អត្ថបទដោយ៖
ឈឹម សុផល
(ខេត្តបាត់ដំបង)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគណៈប្រតិភូអមដំណើរ កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ បានអញ្ជើញចុះពិនិត្យការច្រូតនិងប្រមូលទិញស្រូវ នៅស្រុកថ្មគោល ខេត្តបាត់ដំបង ។
មន្ត្រីកសិកម្មគ្រប់ជាន់ថ្នាក់ ជាពិសេសមន្ត្រីកសិកម្មឃុំ-សង្កាត់ បន្តជួយសម្របសម្រួលការច្រូត ការដឹក និងការជួយរករោងម៉ាស៊ីននិងឈ្មួញមកទិញដល់ទីវាល ដើម្បីជួយលំហូរទីផ្សាររបស់ប្រជាកសិករ។ ក្រសួងនឹងបន្តគាំទ្រការស្ដារមកវិញនៅរដូវក្រោយ តាមរយៈការចងក្រងជាសហគមន៍កសិកម្មទំនើប និងការដាំដុះតាមកិច្ចសន្យា ដែលជួយពុកម៉ែបងប្អូនប្រជាកសិករកាត់បន្ថយថ្លៃដើម ហើយបញ្ចៀសពីហានិភ័យប្រែប្រួលថ្លៃក្នុងទីផ្សារ ៕
ប្រភព ៖ ក្រសួងកសិកម្ម









ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។