គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌឬស្សីកែវ ចុះពិនិត្យមើលភូមិសាស្រ្តតាមដងទន្លេ ក្នុងដែនរដ្ឋបាលខណ្ឌ

(ភ្នំពេញ)៖ លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ បានដឹកនាំកម្លាំងចម្រុះ ចុះត្រួតពិនិត្យមើលភូមិសាស្រ្តដងទន្លេ ក្នុងដែនរដ្ឋបាលខណ្ឌ ដើម្បីពិនិត្យករណីសំណង់ខុសច្បាប់ បញ្ហារអនាម័យបរិស្ថាន ផ្ទះបណ្តែតទឹក បែរត្រី ដែលខុសច្បាប់ក្នុងភូមិសាស្ត្រតាមបណ្ដោយដងទន្លេក្នុងមូលដ្ឋានខណ្ឌ ។

ការចុះរដ្ឋបាលតាមដងទន្លេ របស់គណ:បញ្ជាការឯកភាពខណ្ឌឬស្សីកែវ ដើម្បីមានវិធានការក្នុងការបង្ក្រាបបទល្មើសផ្សេងៗក្នុងមូលដ្ឋានខណ្ឌ បានចាប់ផ្ដើមកាលពីថ្ងៃទី២០ ខែកក្កដា រហូតដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥ ដោយមានការចូលរួមពីលោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវ អធិការរង មេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌ មន្រ្តីសាលាខណ្ឌ និងប្រជាការពារ ។

ក្នុងប្រតិបត្តិការនេះ លោកអភិបាលខណ្ឌ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់រដ្ឋបាលមូលដ្ឋានសង្កាត់ពាក់ព័ន្ធទាំងអស់ដែលជាប់នឹងដងទន្លេសាប ត្រូវចុះត្រួតពិនិត្យជាបន្ទាន់ ទីតាំងដែលមានស្ថានភាពសំណង់ខុសច្បាប់ ជាពិសេស តំបន់អនាធិបតេយ្យដែលអាចបង្កឲ្យមានកើតមានឡើងការជួញដូរចែកចាយ និងប្រើប្រាស់គ្រឿងញៀននៅតាមដងទន្លេ ក្នុងភូមិសាស្ត្ររបស់ខ្លួន ដោយត្រូវត្រូវមានវិធានការឱ្យបានតឹងរឹង និងចាត់វិធានការតាមនិតិវិធីច្បាប់ដោយគ្មានការយោគយល់ឡើយ ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner