ទូតកម្ពុជាប្រចាំអាមេរិកច្រានចោលការចោទប្រកាន់ ពីភាគីថៃដែលថា កម្ពុជាដាក់មីនថ្មី និងអំពាវនាវឱ្យសហគមន៍អន្តរជាតិជួយអន្តរាគមន៍ឱ្យដោះលែងកងទ័ពកម្ពុជាទាំង ១៨នាក់

(ភ្នំពេញ)៖ ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅសហរដ្ឋអាមេរិក បានធ្វើការច្រានចោលជុំវិញបញ្ហាថៃចោទប្រកាន់កងទ័ពកម្ពុជាបានដាក់មីនថ្មីតាមព្រំដែន និង ព្រមជាមួយគ្នាកម្ពុជាក៏បានអំពាវនាវសហគមន៍អន្តរជាតិជួយអន្តរាគមន៍ដល់ភាគីថៃក្នុងការដោះលែងកងទ័ពកម្ពុជាចំនួន ១៨រូបដែលយោធាថៃចាប់ខ្លួនទាំងខុសច្បាប់អន្តរជាតិ ក្រោយកិច្ចព្រមព្រៀងនៃបទឈប់បាញ់ចូលជាធរមានកាលពីព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥។

បើតាម ឯកឧត្តម ជុំ សន្ទរី អ្នកនាំពាក្យក្រសួងការបទេស បានថ្លែងក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅល្ងាចថ្ងៃសៅរ៍ ទី៣០ ខែសីហា ឆ្នាំ២០២៥ឱ្យដឹងថា ក្នុងជំនួបពិភាក្សាទ្វេភាគីជាមួយ ឧបការីរងសហរដ្ឋអាមេរិក ឯកឧត្តម កុយ គួង ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅសហរដ្ឋអាមេរិកក៏បានធ្វើការច្រានចោលចំពោះការចោទប្រកាន់របស់ភាគីថៃមកលើកម្ពុជាថាបានប្រើប្រាស់ប្រជាពលរដ្ឋស៊ីវិលជាខែលទៅធ្វើការរារាំងកងកម្លាំងថៃ និងថា កម្ពុជាដាក់មីនថ្មីផងដែរ។

ជាមួយគ្នានេះ ឯកឧត្តម ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅសហរដ្ឋអាមេរិកក៏បានលើកឡើងពីជំហររបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយប្រទេសថៃ ដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ។

គួរបញ្ជាក់ថា បើតាមអ្នកនាំពាក្យក្រសួងការបរទេសក៏បានថ្លែងក្នុងជំនួបនោះដែរថា លោកឧបការីរងរបស់សហរដ្ឋអាមេរិក ក៏បានលើកឡើងពីការគាំទ្រ របស់សហរដ្ឋអាមេរិក ចំពោះការស្វែងរកដំណោះស្រាយ ជម្លោះព្រំដែនកម្ពុជា ថៃ ដោយសន្តិវិធី។

លោក ឧបការីរងរបស់សហរដ្ឋអាមេរិក ក៏បានបញ្ជាក់ថា អាមេរិកជំរុញឱ្យភាគីទាំងពីរកម្ពុជា និង ថៃបន្តកិច្ចសន្ទនាដោយស្មោះត្រង់ និងបង្កើតក្រុមអ្នកសង្កេតការណ៍របស់អាស៊ានឲ្យបានឆាប់ ដើម្បីតាមដាននិងត្រួតពិនិត្យបទឈប់បាញ់របស់កម្ពុជាថៃឲ្យមានប្រសិទ្ធភាព។ ជាមួយគ្នានេះ សហរដ្ឋអាមេរិកក៏បង្ហាញសេចក្តីសង្ឃឹមនិងគោរពបាត់ឈប់បាញ់ព្រមទាំងធ្វើឱ្យព្រំដែនទាំងពីរកើនឡើងកម្តៅ និង មានភាពតានតឹងឡើងវិញ។ សហរដ្ឋអាមេរិកក៏បាន ប្តេជ្ញាក្នុងការធ្វើពង្រឹងពង្រីកិច្ចសហប្រតិបត្តិការកម្ពុជាអាមេរិកឱ្យកាន់តែប្រសើរថែមទៀត៕

ដោយ ៖ ម៉ាដេប៉ូ
រូបភាព ៖ លោក វ៉េង លឹមហួត

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner