ឯកឧត្តមបណ្ឌិត ថោង ខុន ៖ ទិវារត់ប្រណាំងម៉ារ៉ាតុងចក្រភពអង្គរ លើកទី១០ ឆ្នាំ២០២៥ អ្នកចូលរួម ៤,២២៤នាក់

អត្ថបទដោយ៖
ជាវ ចន្ធូ

(សៀមរាប)៖ ទិវារត់ប្រណាំងម៉ារ៉ាតុងចក្រភពអង្គរ លើកទី១០ ឆ្នាំ២០២៥ ក្រោមប្រធានបទរត់ដើម្បីសន្តិភាព ដែលរៀបចំនៅមុខប្រាសាទអង្គរវត្ត នាព្រឹកថ្ងៃទី៣១ ខែ សីហា ឆ្នាំ២០២៥ ទទួលបានអ្នកចូលរួមអត្តលិកជាតិ-អន្តរជាតិ ៤,២២៤នាក់ ។ ឯកត្តម បណ្តិត ថោង ខុន ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ថ្លែងអោយដឹងក្នុងការបញ្ជាចេញដំណើរទិវារត់ប្រណាំងម៉ារ៉ាតុងចក្រភពអង្គរ លើកទី១០ ឆ្នាំ២០២៥ ។

ឯកឧត្តមបណ្ឌិត ថោង ខុន បានសូមអភ័យទោស ចំពោះ ការ លើក ពេល កាលពី ថ្ងៃទី៣ សីហា មក ដល់ ថ្ងៃទី ៣១ សីហានេះ។ តាមពិតទៅ បទឈប់បាញ់ បានអនុវត្តន៍ ចាប់ពីក្រោយម៉ោង១២ យប់ នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ។ ឯថ្ងៃរត់ ម៉ារ៉ាតុង ពីមុនយើង បានកំណត់ នៅថ្ងៃទី៣ សីហា ឆ្នាំ២០២៥ ប៉ុន្តែ ដោយ មានសំណូមពរពីអត្តពលិកជាតិរបស់យើង ថា យើងគួរលើកពេលទៅថ្ងៃក្រោយសិន ដោយ យើង មិនទាន់ អារម្មណ៍ ស្ងប់ល្អ នៅឡើយ ទោះបីការប្រយុទ្ធគ្នា នៅព្រំដែនទើបត្រូវបានបញ្ឈប់ ក៏ពិតមែន។ តែចំពោះ អត្តពលិកអន្តរជាតិមួយចំនួន ប្រមាណជាង ៣៨០នាក់ ដោយពួកគាត់មានសំណូមពរថា ពួកគាត់ បានធ្វើការកក់សំបុត្រយន្តហោះ និងសណ្ឋាគារ នៅខេត្តសៀមរាបរួចរាល់ហើយ គណៈកម្មការរៀបចំក៏បាន ធ្វើការសម្របសម្រួល បច្ចេកទេស ជូនពួកគាត់ ដើម្បីបានរត់កំសាន្តក្រៅផ្លូវការនៅតំបន់អង្គរនេះកាលពីថ្ងៃ៣ ខែសីហាផងដែរ ។

ឯកឧត្តមបណ្ឌិត បានគូសបញ្ជាក់ទៀតថា ទិវារត់ប្រណាំងម៉ារ៉ាតុងចក្រភពអង្គរលើកទី១០ នាថ្ងៃទី៣១ ខែសីហា នៅពេលនេះ គណៈកម្មការ រៀបចំទទួលបានអ្នកចូលរួម រត់ប្រណាំងសរុបចំនួន ៤,២២៤នាក់ ក្នុងនោះអត្តពលិកជាតិមានចំនួន ៣,៤៦២នាក់ និងអត្តពលិកអន្តរជាតិ ចំនួន ៧៦២នាក់ មកពី ៤៧ប្រទេស ដែលប្រទេសចូលរួមច្រើនជាង គេ រួមមាន៖ ចិន, ជប៉ុន, បារាំង, ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក ។ ជាមួយគ្នានោះ ឯកឧត្តម ទេសរដ្ឋមន្រ្តី ផ្តាំផ្ញើរឲ្យអត្តពលិកជាតិ និងអន្តរជាតិសូមអត្តពលិកទាំងអស់គោរពឱ្យបានមត់ចត់តាមបទបញ្ជារបស់គណៈកម្មាការបច្ចេកទេសដើម្បីសុខ
សុវត្ថិភាព និងឈ្នះ-ឈ្នះទាំងអស់គ្នា។

យើងរត់ដើម្បីសន្តិភាព និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ
រត់ដើម្បីថែរក្សាការពារសម្បត្តិបេតិកភណ្ឌរបស់មនុស្សជាតិ
ជាថ្មីម្តងទៀត ខ្ញុំសូមថ្លែងអំណរគុណដល់ អត្តពលិកទាំងអស់ ចំពោះការយោគយល់ និងបន្តស្មារតីគាំទ្រ ចលនាកីឡានាពេលនេះ សន្យាជួបគ្នាម្តងទៀតនាថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៦
សូមអរគុណ! ៕

រូបភាព ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner