ឈ្មោះទីក្រុង ចតុមុខមង្គល
ឈ្មោះទីក្រុង ចតុមុខមង្គល បើតាមពង្សាវតារថា មកពីនៅទីក្រុងនេះ មានអត្ថិភាពព្រះបដិមាមុខបួនពីរអង្គ ដែលរឿងព្រេងថា ដូនពេញ រើសបានពីរន្ធគរគីរអណ្តែតទឹក។ តែបើតាមឯកសាររបស់ពួកអឺរ៉ុប ដែលកត់ត្រាដោយផ្អែកលលក្ខខណ្ឌភូមិសាស្ត្រ បានអះអាងថា មកពីទីនេះមានទន្លេជួបគ្នាហើយបែកជាបួនមុខ។ នៅកណ្តាលទីក្រុងនេះ គេបានលើកដីពូនជាកូនភ្នំសិប្បនិមិត្តមួយដាក់ដំកល់ព្រះបដិមាពិសិដ្ឋៗ ដើម្បីធ្វើជាស្នូលនៃរាជធានី។
បូជនីយដ្ឋានដ៏ពិសិដ្ឋនេះ មានឈ្មោះភ្នំពេញ ដែលក្លាយមកពីឈ្មោះ ដូនពេញ ដែលជាអ្នកកសាងភ្នំនេះ។ នេះបើពឹងផ្អែកលើរឿងព្រេងនិទានអំពីប្រវត្តិភ្នំដូនពេញ ដែលគេទើបនឹងចងក្រងឡើងនៅសតវត្សរ៍ទី១៩ប៉ុណ្ណោះ។
__________________________
ស្រាវជ្រាវដោយ៖ សច្ចធម៌ប្រវត្តិសាស្រ្ត
To all social media: https://t.me/cambotory
#សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #ដំណើររបស់កម្ពុជា #សាវតា #ឈ្មោះក្រុង #ចតុមុខមង្គល
