លោក ពូទីន សាទរទំនាក់ទំនងរុស្ស៊ី-ឥណ្ឌា

ប៉េកាំង៖ លោក ពូទីន សាទរទំនាក់ទំនងរុស្ស៊ី-ឥណ្ឌា ក្នុងពេលជួបលោក ម៉ូឌី នៅប្រទេសចិន។ ជាការអះអាង ស្របពេលដែលមេដឹកនាំទាំងពីរ ស្ថិតក្រោមសម្ពាធកាន់តែខ្លាំងឡើង របស់សហរដ្ឋអាមេរិក ជុំវិញសង្រ្គាមរុស្ស៊ី នៅអ៊ុយក្រែន។

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានសាទរចំពោះទំនាក់ទំនងរុស្ស៊ី-ឥណ្ឌា នៅពេលលោកជួបជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi នៅក្រៅកិច្ចប្រជុំកំពូល របស់អង្គការសហប្រតិបត្តិការសៀងហៃ នៅទីក្រុងធានជីន។

ក្រសួងការបរទេសឥណ្ឌា បាននិយាយ នៅថ្ងៃចន្ទ ទី១ ខែកញ្ញាដែរ ថា នាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi បានជួបជាមួយប្រធានាធិបតីរុស្ស៊ី Vladimir Putin នៅក្នុងប្រទេសចិន ខណៈដែលពួកលោក កំពុងប្រឈមមុខនឹងសម្ពាធកាន់តែខ្លាំងឡើង របស់សហរដ្ឋអាមេរិក លើសង្គ្រាមអ៊ុយក្រែន។

លោក Modi នៅក្នុងសេចក្តីថ្លែងការណ៍មួយ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម បានបង្ហោះរូបថតរបស់លោក និងលោកពូទីន ដែលធ្វើដំណើរក្នុងរថយន្ត តែមួយ ទៅចូលរួម កិច្ចប្រជុំ។ លោក Modi បានសរសេរ នៅលើបណ្តាញសង្គម X ថា «ការសន្ទនាជាមួយលោក ពូទីន តែងតែមានការយល់ដឹង ពីគ្នា»៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner