ក្រសួងការពារជាតិ ៖ តាមខ្សែបន្ទាត់ព្រំដែនរក្សាភាពស្ងប់ស្ងាត់ ខណៈកម្ពុជានៅតែ រក្សាជំហដោះស្រាយ ដោយសន្តិវិធី និង គោរពច្បាប់អន្តរជាតិ

(ភ្នំពេញ)៖ គិតរហូតមកដល់ពេលនេះព្រំដែនជម្លោះវិវាទរវាងកម្ពុជា-ថៃនៅតែរក្សាបានភាពស្ងប់ស្ងាត់ និងព្រមជាមួយគ្នានេះកម្ពុជានៅតែរក្សាជំហក្នុងការដោះស្រាយជម្លោះវិវាទ ដោយសន្តិវិធី និងគោរពច្បាប់អន្តរជាតិ។

ថ្លែងនៅក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅល្ងាចថ្ងៃ ទី១ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី លោក ជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា
អ្នកនាំពាក្យក្រសួងការពារជាតិបានឱ្យដឹងថា៖នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា -ថៃនៅខេត្តព្រះវិហារ ខេត្ត បន្ទាយមានជ័យ និង ខេត្ត ឧត្តរមានជ័យ មានសភាពស្ងប់ស្ងាត់ ប៉ុន្តែកងកម្លាំងកម្ពុជានៅតែមានការប្រុងប្រយ័ត្ន ខ្ពស់ជាប់ជានិច្ច។

ជាមួយគ្នានេះទាក់ទិននឹងជម្លោះវិវាទព្រំដែន កម្ពុជាបានប្រកាសជំហរជាថ្មីថានៅតែគោរពបទឈប់បាញ់ និង អនុវត្តការដោះស្រាយ ដោយសន្តិវិធីនិងគោរពច្បាប់អន្តរជា ដែលមានជាធរមាន និង ព្រមទាំងធម្មនុញ្ញអាស៊ាន។

អ្នកនាំពាក្យក្រសួងកម្ពុជាតិក៏បានបន្តអំពាវនាវដល់ភាគីថៃត្រូវតែគោរពបទឈប់បាញ់ដែលមានជាធរមាន ព្រមទាំងស្មារតី និង ការឯកភាព នៃ កិច្ចប្រជុំវិសាមញ្ញគណៈកម្មការទូទៅព្រំដែនកម្ពុជា-ថៃ(GBC)នៅប្រទេសម៉ាឡេស៊ីកាលពីពេលកន្លងមក និងកិច្ចប្រជុំគណៈកម្មការព្រំដែនភូមិភាគ កម្ពុជា -ថៃ (RBC)កន្លងមកដោយភាគីទាំងពីរឯកភាពក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី។ ដើម្បីជៀសវាងការប៉ះទង្គិចគ្នានៅតាមបន្ទាត់ព្រំដែន ។

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បញ្ជាក់បន្ថែមថា គិតមកត្រឹមថ្ងៃទី១ កញ្ញាឆ្នាំ ២០២៥នេះ ទាហានថៃបានចាប់ទាហានកម្ពុជាចំនួន ១៨រូបមានរយៈពេល ៣៤ថ្ងៃមកហើយ បន្ទាប់ពីទាហានកម្ពុជាបានគោរពបទឈប់បាញ់ហើយទានបានធ្វើការចាប់ខ្លួន។

ក្រសួងការពារជាតិនៅតែបន្តអំពាវនាវឱ្យភាគីថៃប្រញាប់បញ្ជូនទាហានកម្ពុជាទាំង ១៨រូបមកកម្ពុជាវិញឱ្យបានឆាប់រហ័សដែលស្របទៅតាមច្បាប់អន្តរជាតិ ៕

ដោយ ៖ ម៉ាដេប៉ូ
រូបភាព ៖ លោក វេង លឹមហួត

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner