វៀតណាមដង្ហែក្បួន អបអរបុណ្យឯករាជ្យជាតិ ថ្ងៃនេះ

ហាណូយ ៖ ប្រទេសវៀតណាមបានចាប់ផ្តើម ប្រារព្ធខួបលើកទី ៨០ នៃបុណ្យឯករាជ្យជាតិ ជាមួយនឹងការដង្ហែក្បួនដ៏ធំ ឆ្លងកាត់ទីក្រុងហាណូយ នៅថ្ងៃទី២ ខែកញ្ញានេះ។

កងទ័ព និងមន្ត្រីស៊ីវិល ប្រមាណ៤ម៉ឺននាក់ ត្រូវធ្វើព្យុហយាត្រា នៅពេលព្រឹកនេះ ដោយកំណត់កាលបរិច្ឆេទ រំដោះចេញពីការគ្រប់គ្រង របស់បារាំង នៅឆ្នាំ១៩៤៥។

រថក្រោះ យន្តហោះគ្មានមនុស្សបើក និងកាំជ្រួច ត្រៀមនឹងធ្វើដំណើរតាមដងផ្លូវ ខណៈដែលឧទ្ធម្ភាគចក្រ និងយន្តហោះចម្បាំង ហោះពីលើអ្នកទស្សនា រាប់ម៉ឺននាក់។

ជាច្រើនម៉ោងមុនពេលក្បួនដង្ហែដ៏ធំមួយ ដើម្បីអបអរសាទរខួប៨០ឆ្នាំ នៃឯករាជ្យភាព ពីអាណានិគមនិយមបារាំង មនុស្សរាប់ពាន់នាក់ បាននាំគ្នាប្រមូលផ្តុំ នៅលើដងផ្លូវក្នុងទីក្រុងហាណូយ រដ្ឋធានី នៃប្រទេសវៀតណាម៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner