ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត និងលោកជំទាវកិត្តិបណ្ឌិតរដ្ឋមន្រ្តី អ៊ឹង កន្ថាផាវី អញ្ជើញដឹកនាំកិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍ហ្វ្រង់កូតិច – FrancoTech អមកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦

(ភ្នំពេញ)៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) និងលោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី កាលពីព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រៀម​រៀបចំព្រឹត្តិការណ៍ហ្វ្រង់កូតិច – FrancoTech អមកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី​លើកទី២០ ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួងការបរទេស​និងសហប្រតិបត្តិការអន្តរជាតិ តំណាងក្រសួងពាណិជ្ជកម្ម តំណាងក្រសួង​ឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងតំណាងស្ថាប័ន-ពាក់ព័ន្ធ នៅទីស្ដីការ ក.ប.ទ.។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្រ្តី និងលោកជំទាវកិត្តិបណ្ឌិតរដ្ឋមន្រ្តី បានផ្តល់​អនុសាសន៍ណែនាំមួយចំនួនសម្រាប់ត្រៀមរៀបចំព្រឹត្តិការណ៍នេះ ឱ្យទទួល​បានលទ្ធផលល្អប្រសើរ ជោគជ័យ និងក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់មួយ​អមកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦ ដែលកម្ពុជានឹងធ្វើជា​ម្ចាស់ផ្ទះរៀបចំ៕

ដោយ៖ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner