អភិបាលខេត្តកំពង់ចាមអញ្ជើញចុះពិនិត្យលក្ខណៈបច្ចេកទេសប្រព័ន្ធលូរំដោះទឹកភ្លៀង និងគម្រោងជួសជុលកែ លម្អសួនច្បារ

កំពង់ចាម៖ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមនិងមន្រ្តីក្រុមការងារកាលពីព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ បានអញ្ជើញចុះពិនិត្យលក្ខណៈបច្ចេកទេសប្រព័ន្ធលូរំដោះទឹកភ្លៀង និងគម្រោងជួសជុលកែលម្អសួនច្បារ, ការដាំ​ដើមឈើ, ដើមផ្កាលម្អ នៅតាមបណ្តោយផ្លូវភ្លោះ ស.ស.យ.ក ខេត្ត ស្ថិតក្នុងភូមិតាណេង សង្កាត់សំបួរមាស ក្រុងកំពង់ចាម។

បន្ទាប់ពីអញ្ជើញចុះពិនិត្យនិងសិក្សាលទ្ធភាពដោយផ្ទាល់ ឯកឧត្តមអភិបាលខេត្ត ក៏បានចាត់ឱ្យមន្រ្តីនៃមន្ទីរ សាធារណការ និងដឹកជញ្ជូន មន្ទីរបរិស្ថាន និងអាជ្ញាធរក្រុង សហការអនុវត្តការងារខាងលើនេះ ចាប់ពីថ្ងៃនេះតទៅ សំដៅធ្វើយ៉ាងណាលើកកម្ពស់សោភណភាពក្រុងឱ្យកាន់តែមានភាពស្រស់បំព្រងគួរជាទីទាក់ទាញ​ដល់ភ្ញៀវ​ទេសចរជាតិ-អន្តរជាតិនិងការត្រៀមខ្លួនចូលរួមប្រឡងប្រណាំងជ័យលាភីទីក្រុងស្អាត ក៏ដូចជាការរក្សាឱ្យ​បាននូវខ្សែក្រវាត់ជ័យលាភី “ទីក្រុងស្អាត រំដួល៣ទង” ដែលធ្លាប់ទទួលបាន២ អាណត្តិជាប់ៗគ្នា៕

ដោយ៖លី ពៅ

ads banner