លោក ស៊ី ជីនពីង ប្រាប់អ៊ីរ៉ង់ថា ចិនប្រឆាំងការប្រើកម្លាំងបាយដោះស្រាយជម្លោះ
ប៉េកាំង ៖ ប្រធានាធិបតីវិន លោក Xi Jinping បានប្រាប់មេដឹកនាំអ៊ីរ៉ង់ លោក Masoud Pezeshkian កាលពីថ្ងៃអង្គារថា ចិនគាំទ្រអ៊ីរ៉ង់ ចំពោះការប្រើប្រាស់សិទ្ធិអភិវឌ្ឍថាមពលនុយក្លេអ៊ែរស៊ីវិល ហើយប្រឆាំងការប្រើប្រាស់កម្លាំងបាយ ដើម្បីដោះស្រាយការខ្វែងគំនិតគ្នា។
លោក Xi បានប្រាប់លោក Pezeshkian អំឡុងកិច្ចពិភាក្សាក្នុងទីក្រុងប៉េកាំងថា ការប្រើប្រាស់កម្លាំងបាយ មិនមែនជាវិធីត្រឹមត្រូវ ក្នុងការដោះស្រាយការខ្វែងគំនិតគ្នានោះទេ។
លោកប្រធានាធិបតី Xi បានសង្កត់ធ្ងន់ថា ផ្ទុយទៅវិញ ការទំនាក់ទំនង និងការសន្ទនា គឺជាមធ្យោបាយដ៏ត្រឹមត្រូវបំផុត ដើម្បីសម្រេចបាននូវសន្តិភាពយូរអង្វែង។
ប្រទេសចិនដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធ និងជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់អ៊ីរ៉ង់ ក៏បានអះអាងដែរថា ខ្លួនប្រឆាំងនឹងវិធានការរបស់បារាំង អង់គ្លេស និងអាល្លឺម៉ង់ ដែលចង់ដាក់ទណ្ឌកម្មឡើងវិញលើអ៊ីរ៉ង់។
ការប្រកាសដាក់សម្ពាធជាថ្មីនេះ កើតឡើងក្រោយពួកគេបានចោទប្រកាន់អ៊ីរ៉ង់ថា បានរំលោភលើកិច្ចព្រមព្រៀងឆ្នាំ ២០១៥ ជាមួយមហាអំណាចពិភពលោក ដើម្បីទប់ស្កាត់កម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេហេរ៉ង់។
ទោះបីជាយ៉ាងណា កាលពីថ្ងៃច័ន្ទ អង្គការសហប្រតិបត្តិការសៀងហៃ បង្កើតឡើងដោយក្រុមមេដឹកនាំអឺរ៉ាស៊ី រួមមានចិន អ៊ីរ៉ង់ និងរុស្ស៊ី បានព្រមានប្រឆាំងនឹងការដាក់ទណ្ឌកម្មលើអ៊ីរ៉ង់៕
ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា


