រដ្ឋបាលខេត្តបាត់ដំបង៖សមរភូមិក្រោយ និងសមរភូមិមុខផ្សាភ្ជាប់​គ្នាមិនរវាត

បាត់ដំបង៖ដំណើរសាកសួរសុខទុក្ខបន្តជាថ្មីទៀតបានកើតឡើងកាលពី​ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ ។គណៈប្រតិភូរដ្ឋបាលខេត្តបាត់ដំបង​ដឹ​ក​នាំដោយឯកឧត្ដម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម សុខ លូ អភិបាលខេត្ត​បាត់ដំបង បានអញ្ជើញទៅសាកសួរសុខទុក្ខ និងនាំយកនូវ​អំណោយរបស់សប្បុរសជននានា​តាមរយៈរដ្ឋបាលខេត្ត​ទៅជូនដល់កងកម្លាំង​ដែលកំពុងតែឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា -ថៃក្នុងភូមិសាស្រ្ត​ខេត្តបាត់ដំបង។

ជាមួយនឹងការសំណេះសំណាលនិងការនាំបណ្ដាំផ្ញើសួរសុខទុក្ខពីថ្នាក់ដឹកនាំកំពូលៗដល់កងទ័ពទាំងអស់ ឯកឧត្តម សុខ លូ ក៏បានថ្លែងអំណរគុណ​ដល់គ្រប់កងកម្លាំងប្រដាប់អាវុធទាំងអស់ ចំពោះការលះបង់ក្នុងការតស៊ូ ក្នុងបុព្វហេតុ​ការពារជាតិការពារមាតុភូមិ ការពារនូវបូរណភាពទឹកដី ប្រកបដោយភាពដ៏អង់អាចក្លាហាន និងឈរជើង​ការពារ​យ៉ាងរឹងមាំ​នៅតាមខ្សែបន្ទាត់ព្រំដែន។

ឯកឧត្តមអភិបាលខេត្តបានបន្តថា ចំពោះអំណោយរបស់សប្បុរសជន​នាពេលនេះ គឺជាការជួយគាំទ្រដល់កង​កម្លាំង​ជួរមុខក្រោមស្មារតី​ស្នេហាជាតិនិងការចូលរួមចំណែកជួយជាតិ តាមរយៈសមរភូមិ​ក្រោយ​ជួយសមរភូមិជួរមុខ។

ក្នុងនាមរដ្ឋបាលខេត្តបាត់ដំបងឯកឧត្តម សុខ លូ មិនភ្លេចថ្លែង​អំណរគុណ​ជូនចំពោះសប្បុរសជននៅក្នុងខេត្ត ក៏ដូចជាក្រៅខេត្តដែល​បានឧបត្ថម្ភ​គាំទ្រ​ជាថវិកា គ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ផ្សេងៗ សម្រាប់​ចូលរួម​ទ្រទ្រង់ដល់ពលករខ្មែរវិលត្រឡប់ពីប្រទេសថៃ និងជួយឧបត្ថម្ភគាំទ្រដល់​កង​កម្លាំងជួរមុខដោយទឹកចិត្តក្លៀវក្លា។
ឯកឧត្តមលើកទឹកចិត្តឱ្យ​សកម្មភាព​នេះបន្តជាចីរកាល៕
អត្ថបទ-រូបភាព៖អ៊ុក សំអាន បប.

ads banner