លោក ថាក់ស៊ីន ចេញពីប្រទេស មុនតុលាការប្រកាសសាលក្រម ៥ថ្ងៃ
បាងកក ៖ លោក ថាក់ស៊ីន អតីតនាយករដ្ឋមន្ត្រីថៃបានចាកចេញពីប្រទេស ចំពេលដែលតុលាការត្រៀមប្រកាសសាលក្រម រឿងក្តីមួយទៀត ដែលលោកប្រឈមនឹងការជាប់ពន្ធនាគារ នៅរយៈពេល ៥ថ្ងៃ ទៀត។
យ៉ាងណា លោក ថាក់ស៊ីន ធ្លាប់រួចខ្លួនម្តង រឿងក្តីប្រមាថព្រះមហាក្សត្រ នាពេលថ្មីៗនេះ។
សាលក្រម មួយផ្សេងទៀតនេះ នឹងត្រូវប្រកាស នៅថ្ងៃអង្គារ ទី៩ ខែកញ្ញា ឆ្នាំ២០២៥ សប្តាហ៍ក្រោយនេះ។
ការចាកចេញ របស់មហាសេដ្ឋី ថាក់ស៊ីន ដែលបានចំណាយពេល ១៥ ឆ្នាំ ក្នុងការនិរទេសខ្លួនឯង ដោយបង្ខំនោះ បានកើតឡើង នៅពេលដែលរដ្ឋាភិបាលចម្រុះ ដឹកនាំដោយគណបក្សភឿថៃ ដែលកំពុងកាន់អំណាច និង ជាបក្សដែលលោកថាក់ស៊ីន បានបង្កើតផងនោះ កំពុងស្ថិតក្នុងភាពចលាចល ប្រឈមមុខនឹងបញ្ហាប្រឈមដ៏ធំ ពីគណបក្ស គូប្រជែង នៅមុនការបោះឆ្នោត រើសនាយករដ្ឋមន្ត្រី ថ្មី នៅថ្ងៃសុក្រ ទី៥ ខែកញ្ញានេះ។
ប៉ូលិស ថា លោក ថាក់ស៊ីន បានជិះយន្តហោះ ចាកចេញពីព្រលានយន្តហោះ ក្នុងទីក្រុងបាងកក នៅម៉ោង ៧ និង ១៧ នាទីយប់ តាមយន្តហោះឯកជន៕
ប្រភពពី CNA ប្រែសម្រួល៖ សារ៉ាត
