រុស្ស៊ីចោទហ្វាំងឡង់ ន័រវែស និងប៉ូឡូញ បង្កើនសកម្មភាពយោធានៅជិតព្រំដែនខ្លួន
អត្ថបទដោយ៖
ឈឹម ទីណា
មូស្គូ ៖ អនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី លោក ឌីមីទ្រី ម៉េដវ៉េដេវ និយាយថា ហ្វាំងឡង់ ន័រវេស និងប៉ូឡូញ កំពុងបង្កើនវត្តមានយោធារបស់ពួកគេនៅជិតទឹកដីប្រទេសរុស្ស៊ី។
លោក ម៉េដវ៉េដេវ បានថ្លែងប្រាប់អ្នកយកព័ត៌មានថា ជាអកុសល ប្រទេសជិតខាងរបស់យើង ដូចជារដ្ឋបាល់ទិក ហ្វាំងឡង់ ន័រវែស និងប៉ូឡូញ កំពុងបង្កើនសកម្មភាពយោធានៅជិតទឹកដីរបស់យើង។
លោក ម៉េដវ៉េដេវ បន្ថែមថា លោកទើបតែបានទៅត្រួតពិនិត្យមើលព្រំដែនជាមួយប្រទេសហ្វាំងឡង់ ដែលជាកន្លែងជញ្ជាំង រនាំង និងសំណង់ផ្សេងៗកំពុងត្រូវបានសាងសង់ក្នុងល្បឿនលឿន។
អ្នកនយោបាយចាស់វស្សារូបនេះ បានសង្កត់ធ្ងន់ទៀតថា ហេដ្ឋារចនាសម្ព័ន្ធបែបនេះ មិនត្រឹមតែបម្រើសម្រាប់ស៊ីវិលប៉ុណ្ណោះទេ តែក៏ស័ក្តិសមសម្រាប់ការដាក់ពង្រាយអង្គភាពយោធាផងដែរ។
ភ្លាមៗ ប្រទេសទាំងបីនៅពុំទាន់ធ្វើការឆ្លើយតបណាមួយចំពោះការលើកឡើងរបស់រុស្ស៊ីនៅឡើយទេ៕
ប្រភព ៖ Tass ប្រែសម្រួល ៖ ឈឹម ទីណា
ឈឹម ទីណា
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។