សារលិខិតរបស់សម្តេចធិបតី ផ្ញើជូននាយករដ្ឋមន្ត្រីថ្មី របស់ថៃ

«ខ្ញុំសូមអបអរសាទរ យ៉ាងកក់ក្តៅបំផុត ចំពោះការជាប់ឆ្នោត ជានាយករដ្ឋមន្ត្រីទី៣២ នៃព្រះរាជាណាចក្រថៃ។ ជ័យជំនះរបស់ឯកឧត្តម គឺជាការឆ្លុះបញ្ចាំង ពីទំនុកចិត្តដ៏រឹងមាំ ក្នុងការដឹកនាំរបស់ឯកឧត្តម។ ខ្ញុំមានជំនឿថា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងសមត្ថភាពរបស់ឯកឧត្តម ព្រះរាជាណាចក្រថៃ នឹងសម្រេចបាននូវវឌ្ឍនភាព កាន់តែច្រើន។

ទាំងកម្ពុជា និងថៃ គឺជាប្រទេសជិតខាងគ្នា ផ្អែកតាមភូមិសាស្ត្រ និង ជាសមាជិកអាស៊ាន ដូចគ្នា។ សន្តិភាព ការរួមរស់ជាមួយគ្នា ប្រកបដោយសុខដុមរមនា និង វិបុលភាពរួមគ្នា រវាងប្រទេសយើងទាំងពីរ គឺជាសេចក្តីប្រាថ្នា របស់ប្រជាជនយើងទាំងពីរ។ អាស្រ័យហេតុនេះ ខ្ញុំមានសង្ឃឹមយ៉ាងមុតមាំថា ជាមួយនឹងការប្តេជ្ញាចិត្តរួមគ្នា របស់យើង ក្នុងការកសាងទំនាក់ទំនង ស្និទ្ធស្នាល និងកិច្ចសហប្រតិបត្តិការល្អ ប្រជាជនយើងទាំងពីរនឹងទទួលបាននូវភាពរុងរឿង និង រីកចម្រើនប្រកបដោយសុខដុមរមនា និង សប្បាយរីករាយ។

ជាមួយនឹងស្មារតីនេះ ខ្ញុំទន្ទឹងរង់ចាំ ធ្វើការយ៉ាងជិតស្និទ្ធ ជាមួយឯកឧត្តម ដើម្បីស្តារទំនាក់ទំនងរវាងកម្ពុជា និងថៃ ឱ្យមានភាពប្រក្រតី ឡើងវិញ កសាងទំនុកចិត្តគ្នា ទៅវិញទៅមក និងប្រែក្លាយព្រំដែនរួមគ្នា រវាងព្រះរាជាណាចក្រយើងទាំងពីរ ឱ្យទៅជាសន្តិភាព កិច្ចសហប្រតិបត្តិការ ការអភិវឌ្ឍ និងវិបុលភាពរួមគ្នា។

សូម ឯកឧត្តម ទទួលនូវការគោរពរាប់អាន ដ៏ខ្ពង់ខ្ពស់ ព្រមជាមួយការជូនពរដ៏ខ្ពង់ខ្ពស់បំផុត ឱ្យទទួលបានជោគជ័យ តាមរយៈការខិតខំប្រឹងប្រែង របស់ឯកឧត្តម»៕

(រូបភាពផេកហ្វេសបុក សម្តេចធិបតី)

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner