ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ នាំយកអំណោយសម្ដេចធិបតីនិងលោកជំទាវ ឧបត្ថម្ភជូនអតីតយុទ្ធជននៅក្រុងស្ទឹងសែន

កំពង់ធំ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ និងសហការី អាជ្ញាធរដែនដី កាលពីថ្ងៃទី៧ ខែកញ្ញា បានអញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អនុប្រធានទី ១ សមាគមអតីតយុទ្ធជនកម្ពុជា ទៅឧបត្ថម្ភជូន អតីតយុទ្ធជនពិការដោយសារសង្គ្រាម និងគ្រួសារអតីតយុទ្ធជនពលីប្រាំគ្រួសារកំពុងរស់នៅក្នុងសង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

អំណោយមាន អង្ករ មី ទឹកត្រី ទឹកស៊ីអ៊ីវ និងត្រីខកំប៉ុង៕
ដោយ៖ ប៊ុន រដ្ឋា

ads banner