ស ស យ ក បង្ហាញព័ត៌មានទំនាក់ទំនងជួលស្តង់ពិព័រណ៍ផលិតផលខ្មែរ «ខ្មែរធ្វើបាន ៖ ចូលរួម ជំរុញ គាំទ្រ ផលិតផល»

(ភ្នំពេញ)៖ សហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក.) មានកិត្តិយសសូមនាំមកជូនពិព័រណ៍ផលិតផលខ្មែរ ក្រោម ប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ និងគាំទ្រផលិតផលក្នុងស្រុក» ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី២៦ ដល់ទី២៨ ខែកញ្ញា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

ពិពរណ៍នេះមានគោលបំណងបញ្ជ្រាបការយល់ដឹង និងបណ្តុះស្មារតីចូលរួម ជំរុញគាំទ្រការប្រើប្រាស់ផលិតផលក្នុងស្រុក ដែលជាកត្តាចាំបាច់ដើម្បីពង្រឹង សមត្ថភាពផលិតកម្ម បង្កើន ឱកាសការងារ ដល់ប្រជាពលរដ្ឋខ្មែរ និងជំរុញចរន្តសេដ្ឋកិច្ចក្នុងស្រុក។

ដើម្បីសម្រេច បានគោលបំណងខាងលើ ស.ស.យ.ក. សូមគោរពអញ្ជើញម្ចាស់ក្រុមហ៊ុន រោងចក្រ សហគ្រាស និងសិប្បកម្មដែល មានបំណងចង់ដាក់បង្ហាញផលិតផលរបស់ខ្លួនក្នុងពិព័រណ៍ ធ្វើការទាក់ទងមកកាន់ក្រុមការងារដើម្បីសាកសួរព័ត៌មាន និងជួលស្តង់ ដែលត្រូវបានរៀបចំតាមផែនវិស័យដូចខាងក្រោម៖ ១. Zone A វិស័យឧស្សាហកម្ម និងសិប្បកម្ម ២. Zone B វិស័យពាណិជ្ជកម្ម ៣. Zone C វិស័យកសិកម្ម ៥. Zone F ម្ហូបអាហារ និង ៤. Zone D ផ្សេងៗ ៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner