ឧបនាយករដ្ឋមន្ត្រី ស សុខា អញ្ជើញសួរសុខទុក្ខ និងនាំអំណោយ​ផ្តល់ជូនពលរដ្ឋភៀសសឹក​នៅខេត្តព្រះវិហារ

ព្រះវិហារ៖នាមណ្ឌលសុវត្ថិភាពវត្តពោធិ៍ ៥០០០ដើម ស្រុកគូលែន ខេត្តព្រះវិហារ កាលពីព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ​២០២៥ ឯកឧត្តម​អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​បានដឹកនាំគណៈប្រតិភូ​អញ្ជើញសាកសួរសុខទុក្ខប្រជាជនភៀសសឹក ត្រូវបានជម្លៀសមកស្នាក់នៅជាបណ្ដោះអាសន្នបន្ទាប់ពី​មានការវាយ ប្រហារដោយទាហានថៃឈ្លានពាន។

ដោយមានវត្តមានឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារចូលរួមផង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បាន​នាំនូវការសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភានិងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងស្នាក់នៅបណ្តោះ​អាសន្ន នៅក្នុងមណ្ឌលសុវត្ថិភាពវត្តពោធិ៍ ៥០០០ដើម។សម្តេចទាំងទ្វេ​តែងតែគិតគូរយកចិត្តទុកដាក់ខ្ពស់ជានិច្ច ចំពោះសុខទុក្ខប្រជាពលរដ្ឋ ដែលជា​​ជន​ភៀសសឹក ក៏ដូចជាគ្រួសារកងទ័ព និងវីរកងទ័ពគ្រប់រូបដែលបាន​បំពេញភារកិច្ចការពារបូរណភាពទឹកដី។

នៅរសៀលថ្ងៃដដែលនេះដែរឯកឧត្តមអភិសន្តិបណ្ឌិតបានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួង ចុះសួរសុខទុក្ខ និង​ការនាំយកអំណោយចែកជូនដល់​អង្គភាពវរនគរបាលការពារព្រំដែនគោក និងជនភៀសសឹក នៅក្នុងខេត្តពីរ​ទៀត គឺខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ។

អំណោយរួមមាន អង្ករ ទឹកបរិសុទ្ធ តង់កៅស៊ូ គ្រឿងឧបភោគ បរិភោគ សម្ភារបរិក្ខាប្រើប្រាស់ចាំបាច់ផ្សេងៗ រួមទាំងថវិកាមួយចំនួន៕

ដោយ៖ឡុង សំបូរ

ទាវ សារៈមុនី
ទាវ សារៈមុនី
ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕
ads banner
ads banner
ads banner