JICA គាំទ្រដល់សហគមន៍ភៀសសឹក តាមព្រំដែនដោយការផ្តល់ជំនួយសង្រ្គោះបន្ទាន់តាមការផ្តល់ជូននូវឧបករណ៍ចម្រោះទឹកស្អាត
(ភ្នំពេញ)៖ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន (JICA) បានផ្តល់ជូននូវការគាំទ្របន្ទាន់ ដើម្បីឆ្លើយតបនឹងតម្រូវការមូលដ្ឋាននៅជំរំជនភៀសសឹក ដោយសារជម្លោះនៅព្រំដែន ដោយការផ្តល់ជំនួយនេះ មានគោលដៅចូលរួមចែករំលែកនូវការលំបាក រក្សានូវស្ថិរភាពនៃជីវភាពរស់នៅ និងធានានូវការទទូលបានទឹកស្អាតដែលមានសុវត្ថិភាពជាសកល។

JICA បាននិងកំពុងតែគាំទ្រវិស័យទឹកស្អាត តាមរយៈការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ជំនួយហិរញ្ញវត្ថុ និងការកសាងសមត្ថភាពក្នុងប្រតិបត្តិការផ្តល់ទឹកស្អាត។ បន្ថែមលើកិច្ចសហប្រតិបត្តិការដ៏យូររហូតមកដល់បច្ចុប្បន្ន ចៃកា ផ្តល់ជូនប្រជាជនភៀសសឹកនូវឧបករណ៍ចម្រោះទឹកស្អាតចំនួន ២២០ឈុត តាមរយៈក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និង នវានុវត្តន៍ ខណៈដែលពិធីប្រគល់ជានិមិត្តរូបប្រព្រឹត្តទៅនាវេលាព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្តីការ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍។

ក្នុងនាមជាដៃគូអភិវឌ្ឍន៍ដ៏ធំមួយនៅកម្ពុជា ចៃកា បញ្ចាក់ថានឹងបន្តធ្វើការជិតស្និទ្ធជាមួយ រាជរដ្ឋាភិបាលកម្ពុជា និងដៃគូអភិវឌ្ឍន៍ផ្សេងៗក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការ ដើម្បីធ្វើឲ្យការរស់នៅរបស់ប្រជាជនប្រសើរឡើង៕
ដោយ ៖ ង៉ាន់ ទិត្យ

