សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញសូត្រមន្តវេនកាន់បិណ្ឌទី២ នៅវត្តបុទុមវតី

(ភ្នំពេញ)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធាន​គណបក្សប្រជាជន​កម្ពុជា បានអញ្ជើញចូលរួមសូត្រមន្តវេនកាន់បិណ្ឌទី ២ នៅវត្តបុទុមវតី រាជធានីភ្នំ​ពេញ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោក​ស្រី​នៃខុទ្ទកាល័យនៃគណៈកម្មការកណ្តាលគណបក្សប្រជាជនកម្ពុជា នារសៀលថ្ងៃ​ចន្ទ ១រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥។

គួរំលឹកផងដែរថា វេនកាន់បិណ្ឌទី២ នេះ ជាវេនរបស់ខុទ្ទកាល័យនៃគណៈកម្មការ​កណ្តាល​គណបក្សប្រជាជនកម្ពុជា ដែល​បានរៀបចំឡើងជារៀងរាល់ឆ្នាំ​។ តាមកម្ម​វិធី នៅរសៀលនេះ នឹងមានការជួបជុំពុទ្ធបរិស័ទ នមស្ការព្រះរតនត្រ័យ សមាទាន​សីល និមន្តព្រះសង្ឃចម្រើនព្រះបរិត្ត និងសម្តែងធម៌ទេសនា។ លុះស្អែកឡើង នឹង​មានពិធីរាប់បាត្រ បង្សុកូល​ឧទ្ទិសកុសលជូនដល់ដួងវិញ្ញាណក្ខន្ធអ្នកស្នេហាជាតិ បុព្វការីជន ញាតិមិត្តជិតឆ្ងាយ កម្មាភិបាល យុទ្ធជន យុទ្ធនារី ញាតិកាទាំង​៧សន្ដាន ដែលបានពលី ជីវិតដើម្បីបុព្វហេតុជាតិ មាតុភុមិ និងវេរភត្តហារ​ប្រគេន​ព្រះសង្ឃជា​កិច្ចបង្ហើយបុណ្យ៕

ដោយ ហេង សម្បត្តិ+ថេត វិចិត្រ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner