មេធំសិទ្ធិមនុស្សទទូចឲ្យអន្តរជាតិបញ្ឈប់ការសម្លាប់រង្គាលរបស់អ៊ីស្រាអែលនៅហ្គាហ្សា

ហ្សឺណែវ ៖ ប្រធានសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ លោក Volker Turk បានចោទប្រកាន់មន្ត្រីអ៊ីស្រាអែល កាលពីថ្ងៃចន្ទថាបានប្រើ “វោហាសាស្ត្រប្រល័យពូជសាសន៍” ហួសហេតុអំពីតំបន់ហ្គាហ្សា ហើយបានអំពាវនាវឱ្យមានសកម្មភាពអន្តរជាតិយ៉ាងម៉ឺងម៉ាត់ ដើម្បីបញ្ចប់ការសម្លាប់រង្គាល។

នៅក្នុងសុន្ទរកថាទៅកាន់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ មេធំសិទ្ធិមនុស្សយូនអិនរូបនេះ បាននិយាយថា ទឹកដីដែលប៉ាឡេស្ទីនកាន់កាប់បានក្លាយជា “កន្លែងបញ្ចុះសព” រួចទៅហើយ។ ជាមួយគ្នានេះ លោកបានចោទប្រកាន់អ៊ីស្រាអែលជាមេខ្លោងបង្កការ រង ទុក្ខ វេទិនាមិន អាច ពណ៌នា បាន និងការបំផ្លិចបំផ្លាញដ៏ធំធេង។

ប្រតិកម្មខ្លាំងៗរបស់លោក Volker Turk នេះ កើតឡើងបន្ទាប់ពីប្រទេសមួយចំនួនបានដាក់ទណ្ឌកម្មរដ្ឋមន្ត្រីហិរញ្ញវត្ថុស្តាំនិយមជ្រុលអ៊ីស្រាអែល លោក Bezalel Smotrich ដែលបានជំរុញឱ្យការសម្លាប់រង្គាលនៅតំបន់ហ្គាហ្សា និងរដ្ឋមន្ត្រីសន្តិសុខជាតិអ៊ីស្រាអែល លោក Itamar Ben Gvir ក៏បានអំពាវនាវឱ្យបើកច្រកទ្វារនរកនៅហ្គាហ្សា ដើម្បីបង្ខំប្រជាជននៅទីនោះឱ្យរត់ចោលផ្ទះសម្បែងរបស់ពួកគេ៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner