៨ក្រុមចូលរួមការប្រកួតលីគនារី Queen Legends រដូវកាលទី២
(ភ្នំពេញ)៖ ក្រុមកីឡាអេឡិចត្រូនិចនារីចំនួន៨ក្រុមបានចូលរួមប្រកួតប្រជែងក្នុង Queen Legends រដូវកាលទី២ ។
៨ក្រុមចូលរួមប្រកួតរួមមាន CFU Serendipity, Galaxy Phoenix, Team Flash Violet, Duck Rice Athena , Valhalla Valkyries, QUALITY X ONE, LUNAR DIVAS និង Evil Eye Serenity ។
កាលបរិច្ឆេទនៃការប្រកួត• វគ្គវិលជុំសន្សំពិន្ទុ (Regular Season) ចាប់ផ្ដើមពីថ្ងៃទី ៦ ខែ កញ្ញា រហូតដល់ ថ្ងៃទី ៣ ខែ តុលា ឆ្នាំ ២០២៥• វគ្គខ្វែង (Playoffs) ចាប់ផ្ដើមពីថ្ងៃទី ១៦ រហូតដល់ ថ្ងៃទី ១៩ ខែ តុលា ឆ្នាំ ២០២៥ ។
រូបមន្តការប្រកួត• វគ្គវិលជុំសន្សំពិន្ទុ: ក្រុមទាំងអស់នឹងប្រកួតគ្នាវិលជុំសន្សំពិន្ទុ Single Round-Robin ជាលក្ខណៈ Bo2 ។ ក្រុមទាំងអស់នឹងប្រកួតសរុបចំនួន ៧ ប្រកួតក្នុងមួយក្រុម ។ ក្រុមកំពូល ៦ ដែលមានពិន្ទុច្រើនជាងគេនឹងបន្តទៅវគ្គ ខ្វែង។
- វគ្គ ខ្វែង: ក្រុមកំពូល ៦ នឹងត្រូវប្រកួតជាលក្ខណៈ Double Elimination ដើម្បីស្វែងរកក្រុមជើងឯកចុងក្រោយ
ប្រាក់រង្វាន់• ក្រុមជើងឯក ទទួលបានប្រាក់រង្វាន់ចំនួន ២២,០០០,០០០ រៀល - ក្រុមជើងឯករង ទទួលបានប្រាក់រង្វាន់ចំនួន ១២,០០០,០០០ រៀល
- ក្រុមចំណាត់ថ្នាក់លេខ ៣ ទទួលបានប្រាក់រង្វាន់ចំនួន ៨,០០០,០០០ រៀល
- ក្រុមចំណាត់ថ្នាក់លេខ ៤ ទទួលបានប្រាក់រង្វាន់ចំនួន ៦,០០០,០០០ រៀល
- ក្រុមចំណាត់ថ្នាក់លេខ ៥ និង លេខ ៦ ទទួលបានប្រាក់រង្វាន់ចំនួន ៣,៤០០,០០០ រៀល
- ក្រុមចំណាត់ថ្នាក់លេខ ៧ និង ៨ ទទួលបានប្រាក់រង្វាន់ចំនួន ២,២០០,០០០ រៀល៕
រូបភាព ៖ សហព័ន្ធ
អត្ថបទ ៖ ជាវ ចន្ធូ



ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។