មេសិទ្ធិមនុស្សរបស់ UN រន្ធត់ចិត្តនឹងអំពើហិង្សានៅនេប៉ាល់

កដ្ឋមណ្ឌូ ៖ ប្រមុខសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ បានសម្តែងនូវការ «រន្ធត់ចិត្ត» នឹងអំពើហិង្សា នៅប្រទេស នេប៉ាល់ និង ជំរុញឱ្យមានការសន្ទនា។

លោក Volker Turk ប្រធានសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ បានប្រកាសអាសន្នចំពោះការកើនឡើង នៃអំពើហឹង្សា នៅក្នុងប្រទេសនេប៉ាល់ ដែលក្រុមបាតុករ ជាយុវជន បានដុតទាំងអគារសភា បន្ទាប់ពីការបង្ក្រាបរបស់ប៉ូលីស យ៉ាងឃោរឃៅ បណ្តាលឲ្យមនុស្ស យ៉ាងហោចណាស់ ១៩ នាក់ស្លាប់ កាលពីថ្ងៃចន្ទ។

ប៉ូលិសបានប្រើប្រាស់ គ្រាប់កាំភ្លើងជ័រ, ឧស្ម័នបង្ហូរទឹកភ្នែក, កាណុងបាញ់ទឹក និង ដំបង បង្ក្រាប នៅពេលដែលក្រុមបាតុករ កាន់តែពុះកញ្ជ្រោល ហើយព្យាយាមសម្រុកចូលទៅក្នុងតំបន់ហាមឃាត់ នៅជិតសភា នេប៉ាល់។

មេសិទ្ធិមនុស្សរបស់ UN លោក ​Volker Turk បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍ ជាវីដេអូ ថា «ខ្ញុំមានការតក់ស្លុត ចំពោះការកើនឡើង នៃអំពើហិង្សា នៅក្នុងប្រទេសនេប៉ាល់ ដែលបានបណ្តាលឱ្យមានការស្លាប់ ជាច្រើននាក់ និងរបួស ជាច្រើននាក់ ក្នុងចំណោមក្រុមបាតុករ វ័យក្មេង រាប់រយនាក់» លោក Volker Turk បានបន្ថែមថា «អំពើហិង្សា មិនមែនជាដំណោះស្រាយនោះទេ»។

គួរបញ្ជាក់ថា ក្រុមបាតុករបានទាមទារឱ្យរដ្ឋាភិបាល លុបចោលការហាមឃាត់ ប្រព័ន្ធផ្សព្វផ្សាយសង្គម និងដោះស្រាយអំពើពុករលួយ។ ជុំវិញបញ្ហានេះ នាយករដ្ឋមន្ត្រី នេប៉ាល់ លោក KP Sharma Oli បានប្រកាសចុះចេញពីតំណែង កាលពីថ្ងៃអង្គារ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner