អាជ្ញាធរជាតិអប្សរា និងទីភ្នាក់ងារបេតិកភណ្ឌកូរ៉េ បើកវគ្គបណ្តុះបណ្តាលរួមគ្នាស្តីពី៖ ពង្រឹងសមត្ថភាពចំណេះដឹងទេសចរណ៍បេតិកភណ្ឌជាតិ

(ភ្នំពេញ)៖ អាជ្ញាធរជាតិអប្សរា និងទីភ្នាក់ងារបេតិកភណ្ឌកូរ៉េ ដើម្បីពង្រឹងសមត្ថភាពចំណេះដឹងទេសចរណ៍បេតិកភណ្ឌជាតិ ដល់មន្រ្តី បុគ្គលិក និងភ្នាក់ងារនៃអាជ្ញាធរជាតិអប្សរា បានបើកវគ្គបណ្តុះបណ្តាលមួយ ដោយផ្តោតលើការងារអភិរក្ស និងបេតិកភណ្ឌវប្បធម៌ ជាផលិតផលទេសចរណ៍ ។ វគ្គបណ្តុះបណ្តាលនេះ បានប្រព្រឹត្តទៅដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ឡុង កុសល អគ្គនាយករងអាជ្ញាធរជាតិអប្សរា, លោក Kim Hyunsung (គីម យន់សុង) តំណាងទីភ្នាក់ ងារបេតិកភណ្ឌកូរ៉េ រួមទាំងថ្នាក់ដឹកនាំ មន្ត្រីជំនាញពាក់ព័ន្ធអាជ្ញាធរជាតិអប្សរា និងទីភ្នាក់ងារបេតិកភណ្ឌកូរ៉េ ។

អគ្គនាយករងអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលនេះ មានការជួយគាំទ្រទីភ្នាក់ងារបេតិកភណ្ឌកូរ៉េ ហើយនេះជាលើកទី២ហើយ នៃការរៀបចំពិធីបណ្តុះបណ្តាលបែបនេះ ។ តាមរយៈផលលទ្ធនៃវគ្គបណ្តុះបណ្តាលនេះ ក្រុមការងារ នឹងទទួលបាននូវការស្វែងយល់ផ្សេងៗ អំពីបទពិសោធន៍ដែលភាគីកូរ៉េបានចែករំលែក ជាពិសេសការបង្ហាញនូវគុណតម្លៃរបស់បេតិកភណ្ឌអរូបី និងការរស់នៅរបស់ប្រជាពលរដ្ឋក្នុងតំ បន់អង្គរ ។

ឯកឧត្តម ឡុង កុសល បន្តថា សិក្ខាកាម នឹងទទួលបានចំណេះដឹងបន្ថែម ដើម្បីយកទៅអនុវត្តន៍ក្នុងន័យពង្រឹងសមត្ថភាព និងគុណភាពឧស្សាហកម្មទេសចរណ៍ ក្នុងខេត្តសៀមរាបទាំងមូល។

លោក Kim Hyunsung តំណាងទីភ្នាក់ងារបេតិកភណ្ឌកូរ៉េ មានប្រសាសន៍ក្នុងឱកាសនោះថា ទីភ្នាក់ងារបេតិក ភណ្ឌកូរ៉េ មានក្តីសោមនស្សរីករាយ ចំពោះកិច្ចសហការជាមួយអាជ្ញាធរជាតិអប្សរា ដើម្បីអភិរក្ស កែច្នៃផលិតផលទេសចរណ៍ ក៏ដូចជាអភិវឌ្ឍន៍ទេសចរណ៍បែបថ្មីជាមួយគ្នា ។ លោកថា វគ្គបណ្តុះបណ្តាលនេះ មានការចុះធ្វើទស្សនកិច្ចរួមគ្នា ធ្វើបទបង្ហាញរួមគ្នា ក្នុងគោលដៅ កែច្នៃ អភិវឌ្ឍន៍ និងភាពទាក់ទាញនៅក្នុងតំបន់ទេសចរណ៍នៃកម្ពុជា។
សូមបញ្ជាក់ថា ទីភ្នាក់ងារបេតិកភណ្ឌកូរ៉េ បានចូលខ្លួនមកជួយប្រាសាទបុរាណខ្មែរ ចាប់តាំងពីឆ្នាំ២០១៥មក ដែលដំបូងបានចាប់ផ្តើមនៅក្រុមប្រាសាទព្រះពិធូរ ព្រះលានជល់ដំរី និងប្រាសាទអង្គរវត្ត ។ ទីភ្នាក់ងារបេតិកភណ្ឌកូរ៉េ ដើម្បីរួមចំណែកអភិរក្ស និងជួសជុលប្រាសាទក្នុងតំបន់រមណីយដ្ឋានអង្គរ ថ្មីៗនេះ បានសម្ពោធឲ្យប្រើប្រាស់ជាផ្លូវការនូវមជ្ឈមណ្ឌលវិទ្យាសាស្រ្ត អភិរក្សអប្សរា មានបំពាក់សម្ភារ បរិក្ខាសរុប ៦៧មុខ ដែលសុទ្ធសឹងជាសម្ភារបរិក្ខាទំនើបៗ និងគិតជាទឹកប្រាក់ប្រហែល ៣០ម៉ឺនដុល្លារអាមេរិក ៕

អត្ថបទ ៖ គង់ សុផុល
រូបភាព ៖ អាជ្ញាធរជាតិអប្សរា

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner