សម្តេចភក្តី សាយ ឈុំ និងលោកជំទាវ អញ្ជើញចូលរួមបង្សុ​កូលនៅវត្តសុវណ្ណគីរី «ជើងឆ្នុក»

កំពង់ចាម៖ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ ត្រូវនឹងថ្ងៃកាន់​បិណ្ឌ​៤ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ឧត្តមក្រុម​ប្រឹក្សា​ផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារបាន​អញ្ជើញចូលរួមបង្សុកូល នៅវត្តសុវណ្ណគីរី ហៅ វត្តជើងឆ្នុក​ស្ថិតនៅភូមិជើងឆ្នុក ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម ។

ដោយសទ្ធាជ្រះនិងជាពុទ្ធសាសនិកដ៏ខ្ជាប់ខ្ជួន សម្តេចភក្តីនិង​លោក​ជំទាវព្រមទាំងក្រុមគ្រួសារ និងមានការចូល​រួមពីរដ្ឋបាល​ខេត្តកំពង់ចាមផង បានប្រារព្ធពិធីបង្សុកូលឧទ្ទិសកុសលជូនដល់​ដួងវិញ្ញាណក្ខន្ធ មហាឧបាសក គង់ ខាត់ និងមាតា បិតា ញាតិការទាំង៧សន្តាន បុព្វការីជន ព្រមទាំងវីរកងទ័ព។

សូមជម្រាបថា ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌមានរយៈ​ពេល១៥​ថ្ងៃដោយចាប់ផ្តើមពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី៨ ខែកញ្ញា ដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៥៕
ដោយ៖លី ពៅ

ads banner