អាមេរិក ៖ សកម្មជនស្និទ្ធនឹងលោក ត្រាំ ត្រូវបានបាញ់សម្លាប់

វ៉ាស៊ីងតោន ៖ សកម្មជនអាមេរិក មានទំនាក់ទំនងជិតស្និទ្ធ ជាមួយ លោក ត្រាំ ត្រូវបានបាញ់សម្លាប់ ក្នុងវ័យ៣១ឆ្នាំ។

ក្រុមមន្ត្រីជឿថា ការបាញ់ប្រហារនោះ ចេញពីដំបូលអគារ នេះបើតាមវីដេអូ ដែលបានបង្ហោះ លើអ៊ីនធឺណិត បន្ទាប់ពីការបាញ់ប្រហារ អំឡុងព្រឹត្តិការណ៍មួយ ក្នុងសកលវិទ្យាល័យ នាភាគខាងលិច នៃ រដ្ឋ Utah សហរដ្ឋអាមេរិក ដែលមានមនុស្សចូលរួម ប្រមាណ៣,០០០នាក់ កាលពីថ្ងៃពុធ ទី១០ ខែកញ្ញា។

វីដេអូមួយទៀត បង្ហាញពី លោក Charlie Kirk ត្រូវបានគេសួរ អំពីការបាញ់ប្រហារដ៏ធំមួយ មុនពេលកើតហេតុការណ៍ អាក្រក់នេះ។

នៅក្នុងសារវីដេអូមួយ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោកពោរពេញដោយទុក្ខព្រួយ និង កំហឹងចំពោះការធ្វើឃាត ដ៏សាហាវនេះ ដោយលោកចាត់ទុកថា ជា «ពេលវេលាដ៏ខ្មៅងងឹត សម្រាប់អាមេរិក»។

លោក Kirk ជាប្រធានចលនាយុវជន អភិរក្សដ៏ធំបំផុត នៅក្នុងសហរដ្ឋអាមេរិក ដែលលោកបានសហការគ្នា បង្កើតឡើង ក្នុងឆ្នាំ២០១២ នៅអាយុ ១៨ឆ្នាំ។

ដោយស្លៀកពាក់អាវយឺតពណ៌ស ដែលមានពាក្យថា “សេរីភាព” នៅខាងមុខ លោក Kirk បានអង្គុយនៅលើកៅអី នៅក្រោមតង់មួយ ខណៈដែលលោកបានឆ្លើយសំណួរ ពីទស្សនិកជន ជាច្រើន ដែលប្រមូលផ្តុំ ជុំវិញរូបលោក។

ព្រឹត្តិការណ៍នេះបានធ្វើជាលើកដំបូង ក្នុងចំណោមព្រឹត្តិការណ៍ចំនួន ១៥ របស់សកម្មជនរូបនេះ ដែលគ្រោងធ្វើ នៅទូទាំងប្រទេស រហូតដល់ចុងខែតុលា៕

ប្រភពពី BBC, AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner