រដ្ឋបាលខេត្តកំពង់ចាមអញ្ជើញចូលរួមពិធីបង្សុកូល ឧទ្ទិសកុសលជូនសម្តេចឧត្តមទេពញាណ ហ៊ុន ណេង

កំពង់ចាម៖ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ៦ នាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥ នេះឯកឧត្ដម អ៊ុន ចាន់ដា អភិបាល​ខេត្ត​កំពង់ចាម និងលោកជំទាវ,ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមពិធីបង្សុកូល ឧទ្ទិសកុសល​ជូន​ដួងវិញ្ញាណក្ខន្ធសម្តេចឧត្តមទេពញាណ ហ៊ុន ណេង ព្រមទាំងវីរកងទ័ពដែលបានពលី​ជីវិតក្នុងបុព្វហេតុការពារ​បូរណភាពទឹកដីកម្ពុជា ។
ពិធីបានប្រព្រឹត្តទៅនៅមណ្ឌលបូជនីយដ្ឋានសម្តេចឧត្តមទេពញាន ហ៊ុន ណេង នាភូមិអណ្តូងច្រុះ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម៕

ដោយ៖លី ពៅ

ads banner