សិប្បកម្មកែច្នៃត្រី យន់ ស៊ីនួន នៅ ខេត្តសៀមរាប ប្តេជ្ញាមិនប្រើសារជាតិគីមី ប្រើតែស្ករ អំបិល ប៊ីចេង ក៏ផ្តល់រស់ជាតិ ឆ្ងាញ់ លក់ទាំងក្នុង និងក្រៅប្រទេស

(សៀមរាប)៖ តាមរយៈការកែច្នៃត្រីដែលប្រកបដោយគុណភាព ពិសេសមានរសជាតិឆ្ងាញ់ពិសា ថែមទៀតនោះ បានកំពុងជួយឱ្យ សិប្បកម្មកែច្នៃត្រី យន់ ស៊ីនួន ដែលមានទីតាំងនៅសង្កាត់ជ្រាវ ក្រុង សៀមរាប អាចរកទីផ្សារកាន់តែទូលំទូលាយ ដោយប្រែក្លាយជាសិប្បកម្មតូចតាច ពង្រីកខ្លួននាំចេញលក់ទាំងក្នុង និងក្រៅប្រទេស។

ផ្តើមចេញពីអាជីវកម្មលក្ខណៈគ្រួសារបានរីកចំរើន ដោយសារ ការអនុវត្តអនាម័យល្អ និងប្រភពត្រីនិរន្តរភាព។មកដល់ពេលនេះសិប្បកម្ម យន់ ស៊ីនួន បានកែច្នៃជលផលនេសាទសម្រាប់ផ្គត់ផ្គង់លើទីផ្សារក្នុងស្រុកក្នុងនេះដូចជា ផ្សារធម្មជាតិក្នុងខេត្តសៀម រាប និងភ្នំពេញ រួមទាំងអ្នកចែកចាយបន្តក្រៅប្រទេស តាមរយៈប្រជាពលរដ្ឋខ្មែរ ដែល រស់នៅអូស្ត្រាលី អាមេរិក ជប៉ុន កូរ៉េជាដើម។

ជាងនេះទៅទៀតតាមរយៈមានកិច្ចគាំទ្រពីគម្រោង CAP FISH –Captureបានជួយកែលម្អទីតាំង និងសម្ភារបរិក្ខារកែច្នៃ និងទទួលវិញ្ញាបនបត្រនិមិត្តសញ្ញាគុណ ភាពផលផលិតផលជលផលកម្ពុជា CQS។ ហើយកម្មវិធីនេះ ជួយបង្កើនផលិតភាព កែលម្អការវេចខ្ចប់ និងផលិតភាពកើនឡើងតម្លៃប្រសើរ។ក្រោយទទួលបាន CQS សហគ្រាសបង្កើនការលក់ទៅផ្សារទំនើប និងកើនតម្លៃល្អជាងមុនផងដែរ។

សិប្បកម្មមួយនេះដែរត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០២ ដោយផ្តោត និង មានការតាំងចិត្តខ្ពស់ក្នុងការថែរក្សាមុខម្ហូបខ្មែរប្រពៃណី ដែលជាកេរ្តិ៍ មរតកដូនតា ដូចជាត្រីងៀត ប្រហុក និងផ្អក់ ជាមួយសុវត្ថិភាពនិង គុណភាព។

ត្រីងៀត ត្រីឆ្អើរ និងត្រីប្រាហើម ជាផលិតផលចម្បងកែច្នៃពីត្រីក្នុង ស្រុក ដូចជាត្រីរ៉ស់ ត្រីប្រា ត្រីអណ្តែង ត្រីឆ្លូញ។ផលិតផលសម្រេច មានតម្លៃមធ្យមពី៩-៣២ដុល្លារក្នុងមួយគីឡូក្រាម សម្រាប់អតិថិជនធម្មតានិង ចំណូលមធ្យម។

លោកស្រី យន់ ស៊ីនួន ជាម្ចាស់សិប្បកម្ម យន់ ស៊ីនួន បានឱ្យដឹងថាកាលពីមុនមកពេលមិនទាន់បានរៀបចំរោងធ្វើត្រីងៀតនេះ ទីផ្សារមិនទាន់មានសន្ទុះខ្លាំងនៅឡើយទេ ប៉ុន្តែរហូតមកដល់ពេលនេះ តាមរយៈកម្មវិធី CAPFISH-Capture គឺបានរៀបចំរោងសម្ងួត ដែលជួយឱ្យសិប្បកម្មបង្កើនការលក់មានការកើនឡើង។ ផលិតផលទាំងនេះថែមទាំង បាននាំចេញទៅក្រៅប្រទេស ដូចជា អូស្ត្រាលី អាមេរិក និងកាណាដា។

ម្ចាស់សិប្បកម្ម រូបនេះបានឱ្យដឹងថាការផលិត និងការកែច្នៃគឺអ្នកស្រីបានយកចិត្តទុកដាក់បំផុត ដោយធានាបានសុវត្ថិភាពចំណីអាហារ និងគុណភាព។

គួរបញ្ជាក់ថា សម្រាប់កញ្ចប់វិនិយោគរបស់គម្រោង និងប្រាក់កម្ចី ជួយសហគ្រាសកែលម្អទីតាំង និងសម្ភារ បរិក្ខារកែច្នៃ និងទទួលវិញ្ញាបនបត្រនិមិត្តសញ្ញាគុណ ភាពផលផលិតផលជលផលកម្ពុជា CQS។ កម្មវិធីនេះជួយបង្កើនផលិតភាព កែលម្អការវេចខ្ចប់ និងផលិតភាពកើនពី១៥ទៅ១៨តោនក្នុង មួយឆ្នាំ ជាមួយតម្លៃកាន់តែប្រសើរ។ ការវិនិយោគរបស់គម្រោងជួយឱ្យ សហគ្រាស ទទួលបានប្រាក់ចំណូលកាន់តែប្រសើរ ដើម្បីផ្គត់ផ្គង់លើទីផ្សារ៕

ដោយ ៖ ម៉ាដេប៉ូ,រូបភាព៖ លោក វ៉េង លឹមហួត

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner