លោក ត្រាំ ថា ចាំតែដាក់ទណ្ឌកម្មទេ តែប្រទេសណាតូឈប់ទិញប្រេងរុស្ស៊ីសិន

វ៉ាស៊ីងតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោកត្រៀមខ្លួនរួចជាស្រេចក្នុងការដាក់ទណ្ឌកម្មកាន់តែតឹងរ៉ឹង លើប្រទេសរុស្ស៊ី ប៉ុន្តែលុះត្រាតែប្រទេស សម្ព័ន្ធយោធា ណាតូ បំពេញលក្ខខណ្ឌមួយចំនួន ដែលរួមមាន ទាំងការបញ្ឈប់ការទិញប្រេងពីរុស្ស៊ី ជាមុនសិន។

ក្នុងការប្រកាស នៅលើវេទិកាសង្គម Truth Social កាលពីថ្ងៃទី១៣ ខែកញ្ញា លោក បាននិយាយថា លោកត្រៀមខ្លួនជាស្រេច ដើម្បីធ្វើទណ្ឌកម្មធ្ងន់ លើប្រទេសរុស្ស៊ី” នៅពេលដែលប្រទេសណាតូបាន “យល់ព្រម និងចាប់ផ្តើម ដើម្បីធ្វើដូចគ្នានេះ”។

លោក Trump បានគំរាមកំហែង ម្តងហើយម្តងទៀត នូវវិធានការតឹងរ៉ឹងប្រឆាំងនឹងទីក្រុងមូស្គូ ប៉ុន្តែរហូតមកដល់ពេលនេះ មិនបានចាត់វិធានការណាមួយឡើយ ខណៈ ដែលវិមានក្រឹមឡាំង មិនអើពើនឹងពេលវេលាកំណត់ និងការគំរាមកំហែងទណ្ឌកម្មរបស់លោក ត្រាំ។

ក្នុង​អ្វី​ដែល​លោក​បាន​ហៅ​ ជាសារ ​ទៅ​ប្រទេស​ណាតូ លោក Trump បាន​និយាយ​ថា​៖ «ខ្ញុំ​ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី ធ្វើវា នៅ​ពេល​អ្នក​ធ្វើ គ្រាន់តែ​និយាយ​ថា​ នៅ​ពេល​ណា?

លោកបានបន្ថែមថា “ការទិញប្រេងរបស់រុស្ស៊ី ដោយអ្នកខ្លះបានធ្វើឱ្យភ្ញាក់ផ្អើល! វាធ្វើឱ្យចុះខ្សោយយ៉ាងខ្លាំងនូវជំហរចរចា និងអំណាចចរចា ដាក់សំពាធ លើប្រទេសរុស្ស៊ី” ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner