រដ្ឋមន្ត្រីសុខាភិបាលរុស្ស៊ីសង្គ្រោះបឋមអ្នកជំងឺ នៅលើយន្តហោះ
ហាណូយ ៖ រដ្ឋមន្ត្រីសុខាភិបាលរុស្ស៊ីបានជួយសង្គ្រោះបឋមអ្នកដំណើរ នៅលើយន្តហោះ ពេលហោះហើរជាមួយគ្នា ទៅកាន់ទីក្រុងហាណូយ ប្រទេសវៀតណាម។
ទីភ្នាក់ងារព័ត៌មាន VN Express បានចុះផ្សាយ នៅថ្ងៃទី១៥ ខែកញ្ញានេះ ថា លោករដ្ឋមន្ត្រី Mikhail Murashko ស្ថិតក្នុងចំណោម ក្រុមអ្នកដែលបានផ្តល់ជំនួយដំបូងដល់អ្នកដំណើរម្នាក់ ដែលមានបញ្ហាលើសឈាម នៅលើជើងហោះហើរ ពីទីក្រុងមូស្គូ ទៅកាន់ទីក្រុងហាណូយ ដោយធ្វើការរួម ជាមួយនឹងគណៈប្រតិភូវេជ្ជបណ្ឌិត និងបុគ្គលិក ក្នុងយន្តហោះ។
អ្នកដំណើរ ជាបុរស អាយុ៥៥ឆ្នាំ នៅលើជើងហោះហើរ VN62 របស់ក្រុមហ៊ុនអាកាសចរណ៍វៀតណាមអ៊ែរឡាញ កាលពីថ្ងៃទី១១ ខែកញ្ញា មានរោគសញ្ញាវិលមុខ និងអស់កម្លាំង ប្រហែល២ ម៉ោង បន្ទាប់ពីការហោះហើរ។ អ្នកតំណាងក្រុមហ៊ុនអាកាសចរណ៍បានប្រាប់ VnExpress ថា វេជ្ជបណ្ឌិតចំនួន ៤រូប មកពីគណៈប្រតិភូជាន់ខ្ពស់ នៃក្រសួងសុខាភិបាលរុស្ស៊ី ដែលស្ថិតក្នុងដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម បានឆ្លើយតបនឹងការអំពាវនាវ ស្វែងរកជំនួយសង្គ្រោះបឋម ដោយធ្វើការជាមួយក្រុមការងារ លើយន្តហោះ ដើម្បីពិនិត្យ ពិគ្រោះ និងផ្តល់ការថែទាំសុខភាពភ្លាមៗ ដល់អ្នកដំណើរ រុស្ស៊ី។
ក្នុងចំណោមនោះ មានរដ្ឋមន្ត្រីក្រសួងសុខាភិបាលរុស្ស៊ី លោក Mikhail Murashko ដែលបានពិនិត្យផ្ទាល់ និងផ្តល់ជំនួយដំបូង ដល់បុរស រូបនេះ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី RT អ្នកដំណើរបានជួបវិបត្តិលើសឈាម ហើយ សម្ពាធឈាម ឡើងខ្ពស់ភ្លាមៗ និងធ្ងន់ធ្ងរ ដែលអាចបណ្តាលឱ្យខូចសរីរាង្គ ឬ សូម្បីតែអាចស្លាប់ ប្រសិនបើ មិនបានសង្គោះបឋម៕
ប្រភពពី VN Express ប្រែសម្រួល៖ សារ៉ាត