និយ័តករទូរគមនាគមន៍កម្ពុជា រំឭកអ្នកប្រើប្រាស់ប្រព័ន្ធតេឡេក្រាមទាំងអស់ បង្កើនការប្រុងប្រយ័ត្ននៅចំពោះមុខនៃការកើនឡើងផ្ញើសារឆបោកតាមប្រព័ន្ធមួយនេះ
(ភ្នំពេញ)៖ និយ័តករទូរគមនាគមន៍កម្ពុជា(ន.ទ.ក.) សង្កេតឃើញពីការកើនឡើងនៃការផ្ញើសារឆបោកតាមរយៈ ផ្ទាលតេឡេក្រាម (Telegram) ដោយជនឆបោកទាំងនោះបានប្រើប្រាស់វិធីសាស្ត្រក្នុងទម្រង់និងរូបភាពផ្សេងៗ ដូចជា÷ ប្រើប្រាស់ឈ្មោះនិងរូបភាពរបស់បុគ្គលសាធារណៈល្បីៗ ថ្នាក់ដឹកនាំក្រសួងស្ថាប័ន ឬថ្នាក់ដឹកនាំ ក្រុមហ៊ុន បង្កើតកម្មវិធីវិនិយោគក្លែងក្លាយ ដើម្បីអូសទាញសាធារណជនឱ្យធ្វើការវិនិយោគ ដោយសន្យាថានឹងទទួលបានផលចំណេញខ្ពស់ក្នុងរយៈពេលដ៏ខ្លី។
នេះបើយោងតាមសេចក្តីជូនដំណឹងរបស់និយ័តករទូរគមនាគមន៍កម្ពុជា កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ ។
ជនឆបោកទាំងនោះបានប្រើប្រាស់វិធីសាស្ត្រក្នុងទម្រង់និងរូបភាពផ្សេងៗ ដូចជា ផ្ញើសារជូនដំណឹងអំពីការឈ្នះរង្វាន់ និងតម្រូវឱ្យអ្នកទទួលបានសារទាំងនោះផ្តល់ព័ត៌មាន ផ្ទាល់ខ្លួន និងព័ត៌មានហិរញ្ញវត្ថុ ដើម្បីអាចទទួលបានរង្វាន់ទាំងនោះ។
សូមអានខ្លឹមសារទាំងស្រុងដូចខាងក្រោម
ដោយ៖ង៉ាន់ ទិត្យ


