យុវជនខ្មែរ ត្រូវចងចាំ នឹងបង្ការ
យុវជនខ្មែរ ត្រូវចងចាំ នឹងបង្ការអំពេីទាំងឡាយណាដែលឈានដល់ការដុតបំផ្លាញហេដ្ឋារចនាសម្ព័ន្ធជាតិ ជាពិសេសនឹងធ្វើឱ្យប្រជាជាតិមួយកាន់តែបែកបាក់ ដែលពិបាកនឹងស្រោចស្រង់ឡើងវិញ។ អំពើហិង្សាពោរពេញដោយកំហឹង មិនមែនជាជម្រើសនៃការផ្លាស់ប្តូរណាមួយឡើយ។
ដូចយុវជន Syria ម្នាក់ បានសារទៅកាន់យុវជន Nepel ដែលមានខ្លឹមសារ “ខ្ញុំមកពីប្រទេសស៊ីរី ហើយខ្ញុំដឹងថាផ្លូវនេះនៅទីណា។ ប្រសិនបើអ្នកជាប្រជាជននេប៉ាល់នៅប្រទេសនេប៉ាល់ សូមព្យាយាមចាត់វិធានការដើម្បីបញ្ឈប់អំពើហិង្សានេះជាបន្ទាន់។អង្គការសហប្រជាជាតិនឹងមិនជួយអ្នកទេ សហរដ្ឋអាមេរិក នឹងចិន និងមិនអើពើនិងប្រទេសអ្នកទេ ហើយអ្នកជាពលរដ្ឋអាចនឹងរងទុក្ខវេទនាជាច្រើនទសវត្សរ៍ ឬរាប់សតវត្ស។ ពិភពលោកនេះឃោរឃៅណាស់នៅពេលប្រទេសអ្នកទន់ខ្សោយ ហើយបែកបាក់គ្នា។ រដ្ឋាភិបាលមិនល្អ ពិតជាប្រសើរជាង គ្មានរដ្ឋាភិបាល សូមកុំធ្លាក់ក្នុងអន្ទាក់ ដែលប្រទេស សូម៉ាលី លីប៊ី ស៊ីរី ប៉ាឡេស្ទីន ស៊ូដង់ អ៊ីរ៉ាក់ នឹងប្រទេសធំៗជាច្រើនធ្លាប់ធ្លាក់ចូល។”
___________________
ប្រភព៖ បណ្តាញសង្គម Tik Tok
To all social media: https://t.me/cambotory
#សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #ព្រឹត្តិការណ៍សំខាន់ៗ #គ្មានអ្នកណាជួយយើង #ក្រៅពីយើងខ្លួនឯង #ប្រទេសនេប៉ាល់
