ក្រៅពីការតាំងបង្ហាញម្ហូបអាហារ ភេសជ្ជៈ រួមទាំងផលិតផលក្នុងស្រុកជាច្រើនប្រភេទ កម្មវិធីពិព័រណ៍ផលិតផលខ្មែរនឹងនាំមកនូវទស្សនីយភាពសិល្បៈចម្រុះ

(ភ្នំពេញ)៖ ក្រៅពីការតាំងបង្ហាញម្ហូបអាហារ ភេសជ្ជៈ រួមទាំងផលិតផលក្នុងស្រុកជាច្រើនប្រភេទ កម្មវិធីពិព័រណ៍ផលិតផលខ្មែរនឹងនាំមកនូវទស្សនីយភាពសិល្បៈចម្រុះដូចជា ការសម្ដែងសៀក ការសម្ដែងភ្លេងពីក្រុមកាយរឹទ្ធិជាតិកម្ពុជា និងកាកបាទក្រហមកម្ពុជា ការបង្ហាញបសុសត្វ រួមទាំងការជិះរទេះគោ រទេះសេះផងដែរ ដើម្បីផ្ដល់ការកម្សាន្តសប្បាយ និងបង្កបរិយាកាសសប្បាយរីករាយដល់សាធារណជនដែលអញ្ជើញចូលរួមរយៈពេល ៣ ថ្ងៃនេះ ។

កុំភ្លេចចូលរួមគាំទ្រផលិតផលក្នុងស្រុក និងទទួលយកភាពសប្បាយរីករាយ នៅថ្ងៃទី ២៦ ២៧ និង២៨ ខែកញ្ញា ឆ្នាំ២០២៥ នៅសាលពិព័រណ៍កោះពេជ្រទាំងអស់គ្នា!

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner