ប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៦ ត្រូវបានតម្លើងពី ២០៨$ ដល់ ២១០$

(ភ្នំពេញ)៖ ប្រាក់ឈ្នួលអប្បារមាសម្រាប់ឆ្នាំ២០២៦ ត្រូវបានតម្លើងពី ២០៨$ ដល់ ២១០$ សម្រាប់បងប្អូនកម្មករ-កម្មការិនី ផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប ។ នៅព្រឹកថ្ងៃពុធ ទី១៧ ខែកញ្ញា ឆ្នាំ២០២៥នេះ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា អាណត្តិទី៤ (២០២៥-២០២៦) បានបើកកិច្ចប្រជុំត្រីភាគីជាលើកចុងក្រោយរបស់ខ្លួន ដើម្បីពិនិត្យសម្រេចលើលទ្ធផលនៃកិច្ចប្រជុំពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៦។

ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា លទ្ធផលនៃកិច្ចប្រជុំប្រាក់ឈ្នួលអប្បបរមា គឺមានការប្រជុំបង្ហាញពីគោលជំហរនីមួយៗរបស់ខ្លួន ដោយត្រូវឯកភាពទៅតាមសំណើររបស់និយោជក ក៏ដូចជាភាគីរាជរដ្ឋាភិបាល ដោយពិនិត្យទៅលើស្ថានភាព សេដ្ឋកិច្ច ការប្រគួតប្រជែង និងទីផ្សារការងារ និងការកំណត់ពន្ធបដិការ នេះដែលធ្វើឱ្យតម្រូវការ លើផ្នែកសំលៀកបំពាក់ និងកាបូប អាចមានភាពមិនប្រកដប្រជា ទើបក្រុមការងារបាន គោរពជូនសម្តេចធិបតីនាយករដ្ឋមន្រ្តី ទៅលើតូរលេខចាស់២០៨ ហើយសម្តេចបានសម្រេចបន្ថែម ២ដុល្លារសរុបចំនួន ២១០ដុល្លារ សម្រាប់ឆ្នាំ២០២៦ខាងមុខ។

ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ បន្ថែមថា ក្រៅពីការឯកភាពតួរលេខខាងលើនេះ ក្រុមការងារប្រាក់ឈ្នួលអប្បបរមា ក៏បានពិភាក្សាគ្នា តាមដានសម្រួលទៅលើការចំណាយ ថ្លៃទឹក ថ្លៃភ្លើង និងថ្លៃផ្ទះជួលជាដើម ។

លោក គឹម ចាន់សំណាង ប្រធានសហភាពសិទ្ធិកម្មករកម្ពុជា បានឱ្យលើកឡើងថា ការដំឡើងប្រាក់ឈ្នួលអប្បបរមាថ្មី ឆ្នាំ២០២៦ ជាដំណឹងល្អ និងជាកាដូមុនភ្ជុំបិណ្ឌ ដែលជាទូទៅរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ចំពោះជីវភាពរស់នៅរបស់បងប្អូនកម្មករនិយោជិត សូម្បីតែក្នុងអំឡុងពេលប្រទេសជួបបញ្ហាកូវីដ១៩ នាពេលកន្លងទៅក៏មានការដំឡើងប្រាក់ឈ្នួលផងដែរ។

ឧកញ៉ាបណ្ឌិត ណាង សុធី អនុប្រធានតំណាងអង្គការវិជ្ជាជីវៈរបស់និយោជក បានមើលឃើញថា ឆ្នាំនេះតូរលេខគឺត្រូវបានការគាំទ្រពីរាជរដ្ឋាភិបាល និងភាគីបងប្អូនកម្មករនិយោជិក ដោយ២០៨ រក្សារតូរលេខចាស់ និងសម្តេចធិបតី បន្ថែមចំនួន២ដុល្លារ ដែលធ្វើឱ្យតូរលេខប្រាក់ឈ្នួលកើនដល់២១០ដុល្លារ ដែលនេះគឺជាភាពស្រុះស្រួលនិងទទួលដោយសេចក្តីរីករាយ ។

បើយោងតាមឯកឧត្តម រដ្ឋមន្រ្តី ហេង សួរ បានគូសបញ្ជាក់ដែរថា បើប្រៀបធៀបនៅក្នុងតំបន់អាស៊ាន កម្ពុជា គឺបានធ្វើការគិតគូរខ្ពស់ទៅលើ ប្រាក់ឈ្នួលអប្បរមា របស់កម្មករនិយោជិ ដោយបានធ្វើការ ប្រជុំវាយតម្លៃជារៀងរាល់ឆ្នាំនៅត្រីមាសទី៣ ពីភាគីរាជរដ្ឋាភិបាល ភាគីសហជី និយោយជក់ បើទោះបីជាក្នុងកំឡុងពេលកូវីដយ៉ាងណាក្តីក៏នៅតែមានការចរចារប្រាក់ឈ្នួលនេះដែរ ខណៈ គបណ្តាប្រទេសផ្សេងទៀត នៅរងចាំមើលស្ថានភាព នៃពាណិជ្ជកម្ម ក៏ដូចជាស្ថានភាពនៃសេដ្ឋកិច្ចពិភពលោក គឺឡើងនៅពេលណាដែលចាំបាច់ណាមួយតែប៉ុណ្ណោះ។

សម្តេចធិបតីហ៊ុន ម៉ាណែត បានអបអរសាទរ ប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៦ ត្រូវបានតម្លើងពី ២០៨$ ដល់ ២១០$ សម្រាប់បងប្អូនកម្មករ-កម្មការិនី ផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប។ នេះបើយោងតាមបណ្តាញទំនាក់ទំនងសង្គមសម្តេចនៅព្រឹកថ្ងៃទី១៧ កញ្ញា នេះ៕

អត្ថបទ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner