កាសែតអន្តរជាតិផ្សាយព្រោងព្រាតពី ថៃបាញ់មកលើជនស៊ីវិលកម្ពុជា

ភ្នំពេញ ៖ បណ្តាស្ថាប័នព័ត៌មានអន្តរជាតិបានចុះផ្សាយព្រោងព្រាតពីកងកម្លាំងថៃ បាញ់មកលើជនស៊ីវិលកម្ពុជា នៅថ្ងៃពុធនេះ។

ទីភ្នាក់ងារសារព័ត៌មានទាំងនោះ មានដូចជា CNA, Reuters និង The Straits Times ជាដើម។ ក្រៅពីនេះ ក៏មានកាសែតបរទេសផ្សេងៗទៀតបានចុះផ្សាយបន្តបន្ទាប់ផងដែរ។

អ្នកនាំពាក្យរាជរដ្ឋាភិបាល នៅល្ងាចថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ បានឲ្យដឹងថា កម្ពុជាថ្កោលទោសចំពោះអំពើហិង្សារបស់សមត្ថកិច្ចថៃមកលើប្រជាពលរដ្ឋ និងព្រះសង្ឃខ្មែរ ព្រមទាំងអំពាវនាវឱ្យអាជ្ញាធរថៃ បញ្ឈប់ទង្វើរំលោភបំពាន និងអំពើហិង្សាទាំងអស់នេះជាបន្ទាន់ និងទាមទារឱ្យភាគីថៃគោរពកិច្ចព្រមព្រៀងឈប់បាញ់ គោរពស្មារតីនៃកិច្ចប្រជុំ GBC និង RBC ព្រមទាំងអនុស្សរណៈនៃការយោគយល់ត្រង់ចំណុចទី២ មាត្រា៤ នៃ អនុស្សរណៈឆ្នាំ២០០០ និងគោលការណ៍សិទ្ធិមនុស្ស និងច្បាប់មនុស្សធម៌អន្តរជាតិ។

ប្រភពបន្តថា កម្ពុជាប្រកាន់គោលជំហរច្បាស់លាស់ ក្នុងការគោរពកិច្ចព្រមព្រៀងឈប់បាញ់ និងដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីដោយឈរលើមូលដ្ឋាន នៃកិច្ចព្រមព្រមទ្វេភាគីដែលមានជាធរមាន ព្រមទាំងអនុសញ្ញា សន្ធិសញ្ញា ច្បាប់អន្តរជាតិ និងសូមអំពាវនាវដោយទទូចឲ្យភាគីថៃ គោរពគោលការណ៍ទាំងនេះដូចគ្នាដែរ ដើម្បីរក្សាបទឈប់បាញ់ និងកាត់បន្ថយភាពតានតឹងផ្នែកយោធា ដើម្បីបញ្ចៀសការប៉ះទង្គិចគ្នា ដែលនាំដល់ការផ្ទុះអាវុធសារជាថ្មី»៕

ដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner