WHO ថ្កោលទោសភាពអមនុស្សធម៌នៅហ្គាហ្សា

ហ្គាហ្សា ៖ ប្រធានអង្គការសុខភាពពិភពលោក ហៅកាត់ WHO កាលពីថ្ងៃទី១៨ ខែកញ្ញា បានប្រកាសថ្កោលទោស ភាពអមនុស្សធម៌ នៅតំបន់ហ្គាហ្សា។

លោក Tedros Adhanom Ghebreyesus បានបរិហារបែបនេះ ស្របពេលដែលកងទ័ពអ៊ីស្រាអែល បង្កើនការវាយលុករបស់ខ្លួន លើទីក្រុងដ៏ធំបំផុត របស់ទឹកដីហ្គាហ្សា។

លោក Tedros បាននិយាយ ក្នុងអំឡុងសន្និសីទកាសែត នៅទីក្រុងហ្សឺណែវ ថា «ការលុកលុយ និងបទបញ្ជាជម្លៀសយោធា របស់អ៊ីស្រាអែល នៅភាគខាងជើង តំបន់ហ្គាហ្សា កំពុងជំរុញឱ្យមានរលកថ្មី នៃ ការផ្លាស់ទីលំនៅ ដោយបង្ខំ»។

ជាការកត់សម្គាល់់ រថក្រោះ និងយន្តហោះចម្បាំងអ៊ីស្រាអែល បានវាយលុកទីក្រុង Gaza ដែលជាគោលដៅ នៃការវាយលុកលើដីដ៏សំខាន់មួយ កាលពីថ្ងៃព្រហស្បតិ៍ ដែលជំរុញឱ្យជនជាតិប៉ាឡេស្ទីន ភៀសខ្លួនចេញពីភាគខាងត្បូង ជាកន្លែងដែលយោធាអ៊ីស្រាអែល បានប្រកាសពីការស្លាប់របស់ទាហាន បួននាក់ នេះបើតាមអ្នកនាំពាក្យកងទ័ពអ៊ីស្រាអែល លោក Effie Defrin ផ្តល់ការសង្ខេបព័ត៌មាន ជាប្រចាំថ្ងៃ។

គួរបញ្ជាក់ថា សង្គ្រាមបានផ្តើមចេញពីការវាយប្រហារ របស់ពួកហាម៉ាស់ លើអ៊ីស្រាអែល កាលពីខែតុលា ឆ្នាំ២០២៣ ស្លាប់មនុស្សជាង១ពាន់នាក់។

ការសងសឹករបស់អ៊ីស្រាអែល នៅហ្គាហ្សា ដែលគ្រប់គ្រងដោយហាម៉ាស់ បានសម្លាប់មនុស្ស ជាង៦ម៉ឺន៥ពាន់នាក់ ហើយភាគច្រើនជាជនស៊ីវិល នេះបើយោងតាមតួលេខ ពីក្រសួងសុខាភិបាលនៃទឹកដីហ្គាហ្សា ហើយ អង្គការសហប្រជាជាតិចាត់ទុកថា អាចទុកចិត្តបាន៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner