ដាណឺម៉ាកទិញអាវុធបាញ់ឆ្ងាយលើកដំបូង

កូប៉ិនហាក ៖ ប្រទេស ដាណឺម៉ាក បានសម្រេចបញ្ជាទិញអាវុធ ដែលអាចវាយចម្ងាយឆ្ងាយ ជាលើកដំបូង ក្រោមហេតុផលថា ដើម្បីឆ្លើយតបនឹងការគំរាមកំហែងឈ្លានពាន របស់រុស្ស៊ី។

លោកស្រី Mette Frederiksen នាយករដ្ឋមន្ត្រីដាណឺម៉ាក បានប្រាប់អ្នកសារព័ត៌មាន កាលពីថ្ងៃពុធថា ដាណឺម៉ាក នឹងទិញអាវុធអាចវាយប្រហារចម្ងាយឆ្ងាយ ដែលនឹងបង្កើតសមត្ថភាពកំញើញ គួរអាចទុកចិត្តបាន និង មានប្រសិទ្ធភាពយ៉ាងលឿន សម្រាប់ឆ្លើយតបក្នុងបរិបទនៃការគំរាមពីរុស្ស៊ី។

លោកស្រី Mette Frederiksen បញ្ជាក់ថា អាវុធប្រភេទនេះ មានប្រសិទ្ធភាព វាយចំគោលដៅ កាន់តែត្រឹមត្រូវ ដើម្បីការពារខ្លួន។ លោកស្រី Frederiksen បានអះអាទៀតថា រុស្ស៊ីនឹងបន្តក្លាយជាការគំរាមកំហែងដល់ដាណឺម៉ាក ក្នុងរយៈពេលប៉ុន្មាន ឆ្នាំខាងមុខ ទោះបីជាហានិភ័យច្បាស់លាស់នៃការវាយប្រហារ នៅពេលនេះ មិនទាន់មាន ក៏ដោយ។

នាយករដ្ឋមន្ត្រីដាណឺម៉ាក រូបនេះ បានរៀបរាប់ថា «ជាមួយនឹងអាវុធទាំងនេះ កម្លាំងការពារជាតិ អាចវាយឲ្យត្រង់គោលដៅឆ្ងាយ ហើយជាឧទាហរណ៍ អាចបំផ្លាញការគំរាមកំហែងមីស៊ីល របស់សត្រូវ»។

លោកស្រី បានអះអាងថា សេចក្តីសម្រេចនេះ ជាការប្រែប្រួលយុទ្ធសាស្រ្តដ៏សំខាន់មួយ ក្នុងគោលនយោបាយការពារជាតិ របស់ដាណឺម៉ាក។ ការប្រកាស ពេលនេះ កើតឡើង បន្ទាប់ពី ដាណឺម៉ាក ទើបតែទិញប្រព័ន្ធការពារអាកាសផលិតនៅអឺរ៉ុប ដែលមានតម្លៃ៩.២ពាន់លានដុល្លារ កាលពីសប្ដាហ៍មុន។ នេះគឺជាការទិញអាវុធធំបំផុត ក្នុងប្រវត្តិសាស្ត្រ របស់ប្រទេសដាណឺម៉ាក៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner