ក្រុមហ៊ុនរថយន្តដ៏ធំរបស់ចិន CHERY បានសម្ពោធដាក់ដំណើរជាផ្លូវការនូវការិយាល័យលក់ និងបង្ហាញរថយន្តក្នុងទីផ្សារកម្ពុជា
ភ្នំពេញ៖ ក្រុមហ៊ុន Chery Cambodia បានប្រកាសសម្ពោធដាក់ដំណើរការជាផ្លូវការនូវការិយាល័យលក់ និងដាក់បង្ហាញរថយន្ត Chery Cambodia របស់ខ្លួន និងការសម្ពោធរថយន្តប្រភេទ SUV លំដាប់ពិភពលោករបស់ Chery និងរថយន្ត EV ដែលសក្ដិសមសម្រាប់ការបើកបររបស់អតិថិជននៅកម្ពុជា។

ព្រឹត្តិការណ៍សម្ពោធដ៏ធំនេះ បានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី ១៩ ខែកញ្ញានេះ នៅការិយាល័យលក់របស់ Chery Cambodia ដែលស្ថិតនៅខណ្ឌជ្រោយចង្វារតាមបណ្តោយ ផ្លូវ OCIC ដោយមានការអញ្ចើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រុមហ៊ុន និងបណ្ដាសារព័ត៌មានជាច្រើន ។ ព្រឹត្តិការណ៏នេះគឺជាជំហានថ្មីមួយនៅក្នុងវិស័យរថយន្តរបស់ប្រទេសកម្ពុជា ដែលបង្ហាញពីការនាំចូលរថយន្ដ Chery ជាមួយនឹងការរចនាលំដាប់ពិភពលោក កម្រិតសុវត្ថិភាពខ្ពស់ និងបច្ចេកវិទ្យាឆ្លាតវៃចុងក្រោយគេបង្អស់។

ក្នុងសន្និសីទសារព័ត៌មានរបស់ក្រុមហ៊ុន Chery Cambodia នាព្រឹកថ្ងៃទី ១៩ ខែកញ្ញានេះ នៅការិយាល័យលក់របស់ Chery Cambodia ដែលស្ថិតនៅខណ្ឌជ្រោយចង្វារតាមបណ្តោយ ផ្លូវ OCIC លោក Brian Ko នាយកប្រតិបត្តិក្រុមហ៊ុន Chery Cambodia មានប្រសាសន៍ថា៖
“Chery គឺជាម៉ាកយីហោពិភពលោកដែលមានវត្តមាននៅក្នុងប្រទេសជាង 100 និងមានអតិថិជនជាង 17 លាននាក់នៅទូទាំងពិភពលោក។ ការដាក់ឱ្យប្រើប្រាស់រថយន្ត Chery មកកាន់ប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ មិនមែនគ្រាន់តែអំពីការផ្តល់ជូននូវរថយន្តថ្មីប៉ុណ្ណោះទេ វានិយាយអំពីការផ្តល់នូវបទពិសោធន៍នៃការបើកបរប្រកបដោយគុណភាពដែលផ្អែកលើសុវត្ថិភាព ភាពច្នៃប្រឌិត និងតម្លៃសមរម្យសម្រាប់អ្នកបើកបរកម្ពុជា។”

លោក Kwon Joonsoo អគ្គនាយក ក្រុមហ៊ុន Chery Cambodia បាន បន្ថែម ថា៖ “ឆន្ទៈរបស់ម៉ាកយីហោសកលរបស់យើង “ឧត្តមភាពក្នុងបោះជំហានទៅមុខ” ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ Chery ចំពោះការរចនា ការច្នៃប្រឌិត និងបទពិសោធន៍នៃការរស់នៅដែលភ្ជាប់ជាមួយមនុស្សជំនាន់ថ្មី។ យើងមានគោលបំណងនាំយករថយន្ដអនាគតប្រភេទ SUV និងរថយន្ត EV មកកាន់ប្រទេសកម្ពុជាជាមួយនឹងមុខងារដែលទាន់សម័យ សុវត្ថិភាព និងការដៃគូដ៏សក្ដិសមសម្រាប់លោកអ្នក។”

កញ្ញា ហែម សុវណ្ណមុន្នីនិច ប្រធានផ្នែកទំនាក់ទំនងសាធារណៈនៃក្រុមហ៊ុន Chery Cambodia បានពន្យល់បន្ថែមថា៖ “នៅក្នុងកម្មវិធីសម្ពោធរបស់យើង យើងបានបង្ហាញនូវម៉ូដែលល្បីៗរបស់ Chery រួមមាន TIGGO 2 PRO, TIGGO 7, TIGGO 8 (PHEV) និង TIGGO 9 ។ ម៉ូដែលទាំងនេះបម្រើនូវតម្រូវការអតិថិជនជាច្រើនរាប់ចាប់ពីអ្នក មានបំណងចង់បញ្ជាទិញរថយន្តដំបូងរហូតដល់រថយន្ដសម្រាប់ គ្រួសារ និងសូម្បីតែអ្នកដែលមានបំណងចង់ស្វែងរកបទពិសោធន៍រថយន្ត SUV ដ៏ប្រណីតនាចុងឆ្នាំនេះ ជាមួយនឹងតម្លៃប្រកួតប្រជែងលើទីផ្សារ លក្ខណៈពិសេសសុវត្ថិភាពខ្លាំង និងបច្ចេកវិទ្យាទំនើបៗ បានក្លាយជាជម្រើសរថយន្ត SUV នៅកម្ពុជា។”

លក្ខណៈ ពិសេស របស់ Chery SUVs
✓ ប្រព័ន្ធសុវត្ថិភាពពេញលេញជាមួយនឹងពោងសុវត្ថិភាពទំនើប និងជំនួយការបើកបរឆ្លាតវៃ ADAS
✓ ប្រព័ន្ធកម្សាន្តជាមួយ Apple CarPlay & Android Auto
✓ ការរចនាខាងក្នុងទំនើប និងផាសុកភាព
✓ ម៉ាស៊ីន Turbocharged ជាមួយនឹងប្រសិទ្ធភាពប្រេង និងការបង្កើនល្បឿនយ៉ាងរលូន
✓ រចនាឡើងសម្រាប់ទាំងការបើកបរក្នុងទីក្រុង និងការធ្វើដំណើរឆ្ងាយប្រកបដោយទំនុកចិត្ត
គួរបញ្ជាក់ថា ក្រុមហ៊ុន Chery បានបង្កើតឡើងនីក្នុងឆ្នាំ 1997 ហើយបានបោះជំហានក្លាយជាក្រុមហ៊ុនឈានមុខគេលើពិភពលោកក្នុងការច្នៃប្រឌិតរថយន្ត ជាង 100 ប្រទេស និងមានអតិថិជនសរុបជាង 17 លាននាក់នៅទូទាំងពិភពលោក។ ដោយមានការទទួលស្គាល់ជាមួយនឹងវិញ្ញាបនប័ត្រសុវត្ថិភាព Euro NCAP ពានរង្វាន់គុណភាពអន្តរជាតិជាច្រើន និងមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍លំដាប់ពិភពលោក ពេលនេះ Chery កំពុងពង្រីកសមិទ្ធិផលជាសាកលនេះ មកដល់ប្រទេសកម្ពុជា ដោយផ្តល់នូវឧត្តមភាពក្នុងការរចនា សុវត្ថិភាព និងបច្ចេកវិទ្យាល្អដាច់គេ។
ការដាក់តាំងបង្ហាញម៉ូដែលរថយន្ដរបស់ Chery សម្រាប់អតិថិជនកម្ពុជាមានដូចជា៖
- Tiggo 2 Pro – រថយន្ត SUV ខ្នាតតូចទាន់សម័យ ដែលរចនាឡើងសម្រាប់អ្នកបើកបរជំនន់ថ្មី និងការងាយស្រួលក្នុងការបត់បែននៅក្នុងទីក្រុង។
- Tiggo 7 – ជារថយន្តប្រភេទ SUV ខ្នាតកណ្តាលដែលអាចប្រើប្រាស់បានសម្រាប់គ្រួសារទំនើប ជាមួយនឹងលក្ខណៈពិសេស កម្រិតសុវត្ថិភាពខ្ពស់។
- Tiggo 8 & Tiggo 8 PHEV – រថយន្តប្រភេទ SUV 7 កៅអីធំទូលាយ ជាមួយនឹងជម្រើស PHEV សម្រាប់អ្នកបើកបរដែលស្រលាញ់បរិស្ថាន។
- Tiggo 9 – រថយន្តប្រភេទ SUV ដ៏ទំនើបដែលរួមបញ្ចូលគ្នានូវការរចនាដ៏ប្រណីត បច្ចេកវិទ្យាឆ្លាតវៃ និងដំណើរការបេីកបរដ៏ខ្លាំងខ្លា។
- iCAR V23 (EV) – រថយន្តអគ្គិសនីដែលនឹងមកដល់ក្នុងពេលឆាប់ៗនេះ ត្រូវបានរចនាឡើងដើម្បីបំពេញតម្រូវការនាពេលអនាគត៕


















