ជប៉ុនផ្តល់ជំនួយសង្គ្រោះបន្ទាន់តាមការផ្តល់ជូននូវសម្ភារវេជ្ជសាស្ត្រ ដើម្បីគាំទ្រដល់សហគមន៍ភៀសសឹក
(ភ្នំពេញ)៖ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន ហៅកាត់ថា JICA បានផ្តល់ការគាំទ្រជាយូរយារណាស់មកហើយក្នុងវិស័យ សុខាភិបាលរបស់ប្រទេសកម្ពុជា តាមរយៈការសាងសង់មន្ទីរពេទ្យការផ្តល់ឧបករ ណ៍វេជ្ជសាស្ត្រសំខាន់ៗ និងការ បណ្តុះបណ្តាលអ្នកជំនាញថែទាំសុខភាព។ កិច្ចខិតខំប្រឹងប្រែងទាំងនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ចៃកាក្នុង ការពង្រឹងហេដ្ឋារចនាសម្ព័ន្ធថែទាំសុខភាព និងការពង្រីកលទ្ធភាពទទួលបានសេវាវេជ្ជសាស្ត្រសំខាន់ៗ។
ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាបន្ទាន់ ចៃកាបានផ្តល់សម្ភារវេជ្ជសាស្ត្រចំនួន ១៥០ ឃីតសម្ភារវេជ្ជសាស្ត្រ និង សម្ភារៈបរិក្ខាពេទ្យដែលចាំបាច់ដទៃទៀត ដល់មន្ទីរសុខាភិបាលខេត្តចំនួន៣ រួមមានមន្ទីរសុខាភិបាលខេត្តព្រះ វិហារ ឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ។ ការផ្តល់សម្ភារវេជ្ជសាស្ត្រសង្គ្រោះបន្ទាន់ទាំងនេះ ធ្វើឡើងក្នុង គោលបំណងដើម្បីដោះស្រាយតម្រូវការផ្នែកវេជ្ជសាស្ត្រភ្លាមៗរបស់គ្រួសារ និងសហគមន៍ភៀសសឹកដែលរង ផលប៉ះពាល់ដោយបញ្ហាព្រំដែន ហើយថែមទាំងពង្រឹងសមត្ថភាពរបស់បុគ្គលិកសុខាភិបាលជួរមុខក្នុងការផ្តល់ ការថែ ទាំវេជ្ជសាស្ត្រទាន់ពេលវេលានៅក្នុងតំបន់ដែលរងផលប៉ះពាល់។ ពិធីប្រគល់នេះ គ្រោងនឹងធ្វើឡើងវេលាម៉ោង២ រសៀល នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ នៅមន្ទីរសុខាភិបាល ខេត្តព្រះវិហារ ដោយមានការចូលរួមពីតំណាងចៃកា និងមន្ទីរសុខាភិបាលទាំងបី។ ចៃកានឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា និងដៃគូពាក់ព័ន្ធ ដើម្បីពង្រឹងលើកកម្ពស់សុខុមាល ភាពរបស់ប្រជាជនគ្រប់រូប៕
ដោយ ៖ ង៉ាន់ ទិត្យ



