អធិការនគរបាលខណ្ឌឫស្សីកែវ ចែកអំណោយ ជូនមន្រ្តីនគរបាលនិវត្តន៍ និងគ្រួសារកម្មករសំណង់កំពុងធ្វើការជួសជុលអគារអធិការដ្ឋាន
អត្ថបទដោយ៖
ស៊ូ វណ្ណលុក
(ភ្នំពេញ)៖ លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ បានចែកអំណោយមាន អង្ករ ទឹកសុទ្ធ និងថវិកា ជូនមន្រ្តីនគរបាល មន្រ្តីនគរបាលចូលនិវត្តន៍ ដែលមានជីវភាពខ្វះខាត និងគ្រួសារកម្មករសំណង់ ដែលកំពុងធ្វើការជួសជុល កែលម្អ និងសាសង់អគារអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ។
អំណោយនេះ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត តាមរយៈ លោក ជិន ប៊ុនធឿន អភិបាល នៃគណៈអភិបាលខណ្ឌឫស្សីកែវ ៕
ដោយ ៖ វណ្ណលុក









ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។