ឯកឧត្តម បណ្ឌិត ជាច័ន្ទបរិបូរណ៍ ប្រគល់ព្រះរាជសារតាំងព្រះមហាក្សត្រ ជូនឯកឧត្តមប្រធានាធិបតីសាធារណរដ្ឋឡេតូនី

កម្ពុជា ប្តេជ្ញាបន្តពង្រឹងពង្រីងទំនាក់ទំង និងកិច្ចសហប្រតិបត្តិការជាមួយសាធារណរដ្ឋឡេតូនី នៅលើវិស័យសំខាន់ៗមួយចំនួន ជាមួយសាធារណរដ្ឋឡេតូនី ដើម្បីលើកកម្ពស់អភិវឌ្ឍន៍ជាសកល និងទាក់ទាញផលប្រយោជន៍រួមសម្រាប់ប្រជាជនទាំងពីរ ។ ការបញ្ជាក់ការប្តេជ្ញាចិត្តនេះ បានធ្វើឡើង ក្នុងឱកាសដែលឯកអគ្គរាជទូតវិសាមញ្ញា និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋឡេតូនី (Latvia) ឯកឧត្តម បណ្ឌិត ជាច័ន្ទបរិបូរណ៍ បានអញ្ជើញ ប្រគល់ព្រះរាជសារតាំង ព្រះមហាក្សត្រខ្មែរ ជូនចំពោះ ប្រធានាធិបតី សាធារណរដ្ឋឡេតូនី នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុង រីហ្គា ។

ឯកឧត្តមឯកអគ្គរាជទូត ជំនួបជាផ្លូវការនោះ បានប្រាប់ប្រធានាធិបតី សាធារណរដ្ឋឡេតូនី អំពីឆន្ទៈនៃការកសាងភាពជាដៃគូ និងសហប្រតិបត្តិការកាន់តែរឹងមាំនាពេលនេះ និងតទៅអនាគតដ៏រុងរឿងរបស់ប្រទេសទាំងពីរ កម្ពុជា-ឡេតូនី ។ កម្ពុជានឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយសាធារណរដ្ឋឡេតូនី នៅលើវិស័យសំខាន់ៗមួយចំនួនដូចជា៖
១. កិច្ចសហប្រតិបត្តិការផ្នែកពាណិជ្ជកម្ម កម្ពុជាពេញចិត្តនឹងទទួលស្វាគមន៍នូវកម្មវិធីជំនួបអាជីវកម្ម, កិច្ចពិ ភាក្សាផ្នែកពាណិជ្ជកម្ម, និងកិច្ចព្រមព្រៀងលើការវិនិយោគជាមួយឡេតូនី។
២. កិច្ចសហប្រតិបត្តិការផ្នែកទេសចរណ៍ និងវប្បធម៌នោះវិញ កម្ពុជាស្នើឲ្យមានសហការលើការផ្សព្វផ្សាយគោលដៅទេសចរណ៍របស់គ្នា តាមរយៈកម្មវិធីទេសចរណ៍វប្បធម៌ និងធម្មជាតិ ការបង្កើតជាដៃគូរវាងស្ថាប័នទេសចរណ៍នឹងជួយធ្វើឱ្យប្រជាជនទាំងពីរ មានការយល់ដឹងច្រើនជាងមុនចំពោះវប្បធម៌ និងប្រវត្តិសាស្ត្ររបស់គ្នានិងគ្នា ។
៣. កិច្ចសហប្រតិបត្តិការផ្នែក អប់រំ និងបច្ចេកវិជ្ជា កម្ពុជាលើកទឹកចិត្តដល់កម្មវិធីផ្លាស់ប្តូរនិស្សិត និងសាស្ត្រាចារ្យ, ការបញ្ជូនជំនាញបច្ចេកទេសពីឡេតូនី មកកម្ពុជានៅវិស័យ IT, AI, និងសិក្សាឌីជីថល និងកម្ពុជាខិតខំអភិវឌ្ឍធនធានមនុស្សឲ្យមាមានជំនាញ ដើម្បីរួមចំណែកជាមួយសេដ្ឋកិច្ចទំនើប។

និងទី៤. កិច្ចសហការនៅក្នុងវិស័យព័ត៌មាន កម្ពុជាស្នើសុំការសហការជាមួយឡេតូនី ក្នុងការបង្កើតវិស័យផ្សព្វផ្សាយទំនើប, បណ្តុះបណ្តាលអ្នកសារព័ត៌មាន, ការទប់ស្កាត់ព័ត៌មានក្លែងក្លាយ, និងការរីកចម្រើននៃ e-Governance និងការផ្លាស់ប្តូរបទពិសោធន៍ក្នុងវិស័យព័ត៌មាននេះ សម្រាប់ការពង្រឹងលទ្ធភាពរបស់ប្រទេសទាំងពីរ។

កិច្ចពិភាក្សានៅបានជជែកអំពីកិច្ចការការបរទេស ដោយឯកឧត្តមបណ្ឌិត បានប្រាប់ទៅប្រធានាធិបតីសាធារណរដ្ឋឡេតូនីថា កម្ពុជាបានអនុវត្តន៍យុទ្ធសាស្ត្រនយោបាយការបរទេស ដែលផ្តល់សារៈសំខាន់ដល់ការចងក្រង និងសហការជាមួយសាធារណរដ្ធឡេតូនី ដោយបន្តជជែកគ្នានអំពីនយោបាយ ការជួបប្រជុំអ្នកឯកទេស និងសហការនានា ក្នុងបំណងបង្កើនភាពជឿជាក់ ព្រមទាំងលើកតម្លៃនៃសន្តិភាព ការរីកចម្រើន និងការអភិវឌ្ឍរួមគ្នា។

កម្ពុជា ខិតខំស្វែងរកទំនាក់ទំនងមិត្តភាពជាមួយប្រទេសទាំងអស់ ស្របតាមតម្លៃជាតិ និងការគោរពគោលការណ៍អធិបតេយ្យភាព និងមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់រដ្ឋដទៃឡើយ ។

ឯកអគ្គរាជទូតកម្ពុជា នៅបានប្រាប់បរទេសផងដែរ ពីសភាពការណ៍ព្រំដែនកម្ពុជា-ថៃ ដោយកម្ពុជានៅតែរក្សាជំហរដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃ លើមាគ៌ាដ៏សមស្រប និងស៊ីវិល័យបំផុត គឺតាមរយៈដំណើរការផ្លូវច្បាប់នៅចំពោះមុខតុលាការយុត្តិធម៌អន្តរជាតិ ICJ ដែលធានាបាននូវដំណោះស្រាយដោយសន្តិវិធី ដើម្បីភាពរុងរឿងនៃមនុស្សជំនាន់ក្រោយ ។

ឯកឧត្តមបានបញ្ជាក់ថា សង្គ្រាមមិនមែនជាជម្រើសរបស់កម្ពុជាឡើយ ហើយកម្ពុជាបានគោរពយ៉ាងម៉ឺងម៉ាត់ និងអនុវត្តន៍យ៉ាងស្មោះត្រង់ ចំពោះកិច្ចព្រមព្រៀងបទឈប់បាញ់ថ្ងៃទី២៨ កក្កដា ២០២៥ ប៉ុន្តែ ភាគីថៃ មិនបានគោរពឡើយ ដោយបន្តធ្វើទុកបុកម្នេញ ដោយការរាយលួសបន្លា រំលោភអធិបតេយ្យភាពកម្ពុជា និងរំលោភលើជនស៊ីវិលជាច្រើនករណី ៕

អត្ថបទ ៖ គង់ សុផុល
រូបភាព ៖ Dr. CHEA Chanboribo Ambassador of Cambodia to the Republic of Bulgaria

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner