រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី១៣ នៅវត្តព្រះឥន្ទសាមគ្គីធម៌

កណ្ដាល៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវសិរីកាញ្ចនពង្សធិមុត្តរាអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ កែ សួនសុភី ស សុខា ព្រមទាំងបុត្រាបុត្រី ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ព្រមទាំងមន្ត្រីរាជការ កងកម្លាំង និងពុទ្ធបរិស័ទ បានអញ្ជើញចូលរួមពិធីបុណ្យ កាន់បិណ្ឌវេនទី១៣ នៃពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ នៅវត្តព្រះឥន្ទសាមគ្គីធម៌ ស្ថិតក្នុងភូមិត្រពាំងក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ ។

ស្ថិតនៅក្នុងទិវាប្រកបដោយសេចក្ដីជ្រះថ្លាក្រៃលែងនៃពិធីកាន់បិណ្ឌវេន១៣ តាមគន្លងព្រះពុទ្ធសាសនា និងប្រពៃណីទំនៀមទំលាប់ដូនតាខ្មែរ នាឱកាសនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ឯកឧត្តម ជា សុមេធី និងលោកជំទាវ បានអញ្ជើញបូជាទៀន ធូប ផ្កាភ្ញី និងគ្រឿងសក្ការៈដ៏ឧត្តមខ្ពង់ខ្ពស់ ថ្វាយព្រះរតនត្រ័យ ព្រះពុទ្ធ ព្រះធម៌ និងព្រះសង្ឃ និងមួយអន្លើ ថ្វាយវត្ថុស័ក្តិសិទ្ធិក្នុងលោក ទេវតាអភិបាលរក្សាទីអារាមវត្តព្រះឥន្ទសាមគ្គីធម៌ និងឧទ្ទិសជូនចំពោះដួងវិញ្ញាណក្ខន្ធសម្ដេចអគ្គមហាធម្មពោធិសាលកិត្តិព្រឹទ្ធបណ្ឌិត ជា ស៊ីម អតីតប្រធានគណបក្សប្រជាជនកម្ពុជា និងជាអតីតប្រធានព្រឹទ្ធសភា និងលោកជំទាវ ញ៉ែម សឿន ជា ស៊ីម ព្រមទាំងបុព្វបុរសជាតិ វីរជនជាតិ មន្ត្រីរាជការស៊ីវិល នគរបាល យុទ្ធជន យុទ្ធនារីទាំងឡាយ ដែលមានគុណូបការៈចំពោះជាតិ និងប្រជាជនកម្ពុជា ។

ជាមួយគ្នានេះ ពិធីបុណ្យកាន់បិណ្ឌវេនទី១៣ នៅវត្តព្រះឥន្ទសាមគ្គីធម៌នេះ ក៏ដើម្បីរួបរួមបច្ច័យគ្នា ជួយឧបត្ថម្ភសងថ្លៃដី ពង្រីកទីធ្លាសាកលវិទ្យាល័យ សម្តេចមហាសង្ឃរាជ បួរ គ្រី ផងដែរ ៕ ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner