ឯកឧត្តម ហេង រតនា ៖រាជរដ្ឋាភិបាល​យកចិត្តទុកដាក់​លើការ​បោសសម្អាតមីនមនុស្សធម៌​និងការកសាងហេដ្ឋារចនា​សម័្ពន្ធតាំង​ពីឆ្នាំ១៩៩២-១៩៩៣ មកម៉្លេះ

ភ្នំពេញ៖លើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការនៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥នេះ ឯកឧត្តម ហេង រតនា​ប្រតិភូរាជរដ្ឋា​ភិបាលទទួលបន្ទុកអគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជាឬ ស៊ីម៉ាក់(CMAC)បានលើក​ឡើង​ថា​​ការបោសម្អាតមីន​មនុស្សធម៌គាំទ្រសុខសុវត្ថិភាពនិងការកសាងហេដ្ឋារចនាសម្ពន័្ធ​រូបវន្ត​ ព្រមទាំង​សេដ្ឋកិច្ច សង្គម​ ដល់ប្រជាពលរដ្ឋខ្មែររស់នៅ​ភូមិជោគជ័យ​ ភូមិអូរបីជាន់​ និងភូមិព្រៃចាន់​ ក៏ដូចជា​ភូមិករនានា​តាមបណ្តោយ ព្រំដែនខ្មែរ-សៀម​ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា​ យកចិត្តទុកដាក់បំផុត​ចាប់តាំងពី​ឆ្នាំ១៩៩២-៩៣មកម៉្លេះ ព្រមទាំង​បានចាប់ផ្តើមនិងបានចែកចេញជាដំណាក់​កាល​សំខាន់ៗ។

ឯកឧត្តម ហេង រតនា បានសរសេរពី​ដំណាក់​​កាលសំខាន់ៗថា៖ទី១.​ ឆ្នាំ១៩៩២-១៩៩៨​៖​ ដំណាក់កាលធ្វើការ​បោសសម្អាតមីន​ដើម្បី​បើកផ្លូវ​សុវត្ថិភាពក្នុងការធ្វើមាតុភូមិ​និវត្តន៍និងគាំទ្រការតាំងទីលំនៅនិង​កសាង​ជីវភាពថ្មីទាំង​ក្នុងឆ្នាំ១៩៩២​-៩៣​ និងក្រោយ​ការបោះឆ្នោតឆ្នាំ១៩៩៣។

ទី២.​ ឆ្នាំ១៩៩៨-២០០៣៖​ ដំណាក់កាលនៃការបោស​សម្អាតមីន​ដើម្បីគាំទ្រសុវត្ថិភាព​និងការអភិវឌ្ឍសេដ្ឋកិច្ច​សង្គម។ការដំណើរការបោសសម្អាតមីនមនុស្សធម៌នៅទីតាំងទាំងនេះមានសហគមន៍អន្តរជាតិច្រើនណាស់បាន​ដឹងឮនិងចងចាំ​ការពិតនេះ​ ព្រោះថាសហគមន៍អន្តរជាតិទាំងនោះបាន​ចូលរួមអនុវត្តដោយផ្ទាល់ផងដែរ។

ឯកឧត្តម ហេង រតនា បានបញ្ជាក់ថា រឿងជម្លោះខ្សែបន្ទាត់ព្រំដែននៅតំបន់ទាំងនេះ​ ក្រុមការងារព្រំដែនទាំងខ្មែរ​និងសៀមបានជួបពិភាក្សាគ្នាច្រើនលើកច្រើនសារហើយ​ ប៉ុន្តែមិនទាន់បានដោះស្រាយនៅឡើយ (ដូចខ្លឹមសារនៃ​សេចក្តី​ប្រកាសបដិសេធព័ត៌មាន)របស់រដ្ឋលេខាធិការកិច្ចការព្រំដែនបានបញ្ជាក់យ៉ាងច្បាស់លាស់។ប្រសិនពិតជា​អ្នក​ជិតខាងគ្នាល្អ​មែននោះ​ យន្តការដោះស្រាយទំនាស់ដោយសន្តិវិធីមានគ្រប់ឋានានុក្រម​ មិនត្រូវប្រើប្រាស់កម្លាំង​និងច្បាប់សឹកស្អីនោះទេ​ ព្រោះទង្វើបែបនេះបង្កើនអរិភាពនឹងគ្នាកាន់តែខ្លាំងក្លាថែមទៀត ៕
ដោយ៖មុនី

ទាវ សារៈមុនី
ទាវ សារៈមុនី
ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕
ads banner
ads banner
ads banner